សូមស្វាគមន៍មកកាន់ Blue Shield

គម្រោង Medicare

Medicare មិនមែនជាគម្រោងថែទាំសុខភាពដែលសមស្របសម្រាប់មនុស្សគ្រប់គ្នានោះទេ។ Blue Shield ផ្តល់ជូននូវគម្រោង និងជម្រើសអត្ថប្រយោជន៍ជាច្រើន ដើម្បីបំពេញតម្រូវការរបស់អ្នកនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ចុះឈ្មោះតាមអនឡាញ ឬទូរសព្ទទៅអ្នកប្រឹក្សាយោបល់របស់ Blue Shield Medicare តាមរយៈលេខ (833) 351-1796* (TTY:711)

តើអ្នកក្លាយជាសមាជិកម្នាក់ហើយឬនៅ?

ទទួលបានព័ត៌មានសុខភាពរបស់អ្នកបានយ៉ាងរហ័សតាមរយៈធនធានសម្រាប់សមាជិករបស់យើង។ ស្វែងរកឯកសារគម្រោង ធនធានឱសថស្ថាន កម្មវិធីគាំពារ ការបញ្ចុះតម្លៃសម្រាប់សមាជិក និងមានច្រើនទៀត។

ទទួលបានចម្លើយស្តីពី Medicare

ប្រសិនបើអ្នកទើបតែចូលរួមជាមួយ Medicare ការសិក្សាស្វែងយល់អំពីជម្រើសរបស់អ្នក និងពេលវេលាដើម្បីធ្វើការជ្រើសរើសអាចជារឿងស្មុគស្មាញ។ Blue Shield នៅទីនេះត្រៀមខ្លួនដើម្បីជួយដល់អ្នកជានិច្ច។ 

តើ Medicare គឺជាអ្វី?

ការធានារ៉ាប់រងផ្នែកទាំងបួនរបស់ Medicare រួមជាមួយគម្រោង Medicare Advantage និងគម្រោង Medicare Supplement។ 

តើ Original Medicare គឺជាអ្វី?

ផ្នែក A និង B និងរបៀបចុះឈ្មោះ

តើជម្រើសនៃការធានារ៉ាប់រង Medicare របស់ខ្ញុំមានអ្វីខ្លះ?

ការជ្រើសរើសគម្រោងដែលសមស្របសម្រាប់អ្នក។ 

តើ Medicare មានតម្លៃប៉ុន្មាន?

បុព្វលាភប្រចាំខែ ការបង់ប្រាក់រួម និងថ្លៃចំណាយចេញពីហោប៉ៅផ្ទាល់ខ្លួន។

ស្វែងរកគម្រោង Medicare នៅក្នុងតំបន់របស់អ្នក

Thanks! You’re going to:

We’ve sent you an email with a link and all the relevant information for the event.

តើមូលហេតុអ្វីបានជាក្លាយជាសមាជិក Blue Shield of California?

យើងបានផ្ដល់ការធានារ៉ាប់រងលើការថែទាំសុខភាពតាំងពីឆ្នាំ 1939 មក ដូច្នេះអ្នកអាចជឿទុកចិត្តបានថា យើងនឹងនៅទីនេះ នៅពេលដែលអ្នកត្រូវការយើង។ បេសកកម្មរបស់យើង គឺធានាថាប្រជាជនរដ្ឋ California ទាំងអស់ទទួលបានសេវាថែទាំសុខភាព ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។ ដោយសារហេតុផលនេះ យើងខិតខំប្រឹងប្រែងធានាថា ការថែទាំសុខភាពមានភាពស្មើភាព អាចទទួលបានសម្រាប់មនុស្សទាំងអស់គ្នា និងមានគុណភាពល្អគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិរបស់យើង។ 

របៀបចុះឈ្មោះក្នុង Medicare

អ្នកត្រូវតែចុះឈ្មោះក្នុង Medicare ដើម្បីចាប់ផ្តើមការធានារ៉ាប់រង។ ប្រសិនបើអ្នកមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ អ្នកមានសិទ្ធិ ចុះឈ្មោះក្នុងគម្រោង Original Medicare។ មនុស្សមួយចំនួនដែលមានអាយុក្រោម 65 ឆ្នាំដែលមានពិការភាពពិតប្រាកដក៏មានសិទ្ធិទទួលបានផងដែរ។  ប្រសិនបើអ្នកចង់ចាប់ផ្តើម យើងអាចជួយបាន។

 

ត្រៀមខ្លួនដើម្បីចុះឈ្មោះហើយឬនៅ?

ការចុះឈ្មោះតាមអនឡាញមានភាពងាយស្រួល! គ្រាន់តែស្វែងរកគម្រោងនៅក្នុងតំបន់របស់អ្នក ដើម្បីរកគម្រោងដែលស័ក្ដិសមនឹងតម្រូវការ និងថវិការបស់អ្នក។ ប្រសិនបើអ្នកចុះឈ្មោះជាមួយ Blue Shield ក្នុងអំឡុងចន្លោះពេលនៃការចុះឈ្មោះ យើងនឹងជូនដំណឹងដល់រដ្ឋាភិបាលសហព័ន្ធដោយស្វ័យប្រវត្តិ។

ចុះឈ្មោះឥឡូវ

ពិគ្រោះជាមួយ​អ្នកប្រឹក្សារបស់ Medicare

ទទួលបានចម្លើយចំពោះសំណួរ Medicare របស់អ្នក។ សូមហៅទូរសព្ទទៅអ្នកប្រឹក្សាយោបល់របស់ Blue Shield Medicare តាមរយៈលេខ (800) 260-9607* ឬធ្វើការណាត់ជួប​តាមអនឡាញ។ មិនមានកាតព្វកិច្ចក្នុងការចុះឈ្មោះនោះទេ។

ទទួលបានព័ត៌មានបន្ថែម

ទាញយកកូនសៀវភៅដោយឥតគិតថ្លៃ*

ទទួលបានច្បាប់ចម្លងដោយឥតគិតថ្លៃអំពី ជម្រើស Medicare របស់អ្នកដើម្បីស្វែងយល់ពីជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។

វីដេអូព័ត៌មាន

មើលវីដេអូព័ត៌មាន ដើម្បីស្វែងយល់អំពី Medicare និងជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។

សំណួរដែលគេសួរញឹកញាប់

ទទួលបានចម្លើយចំពោះសំណួរដែលគេសួរញឹកញាប់បំផុតរបស់យើងអំពី Medicare។

Blue Shield of California គឺជាគម្រោង HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយ Medicare និងកិច្ចសន្យាជាមួយកម្មវិធី Medicaid រដ្ឋ California។ ការចុះឈ្មោះនៅក្នុង Blue Shield of California អាស្រ័យទៅលើការបន្តកិច្ចសន្យា។

Y0118_25_381A_M Accepted 09022025
H2819_25_381A_M Accepted 09022025

ទំព័រធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/1/2025