កម្មវិធី Medicare សម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុ

គម្រោងបង់ប្រាក់សម្រាប់ឱសថមានវេជ្ជបញ្ជារបស់ Medicare 

ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2025 ដើមខែនេះតទៅ នឹងមានជម្រើសបង់ប្រាក់ថ្មីមួយ ដើម្បីជួយដល់សមាជិក Medicare គ្រប់គ្រងការចំណាយថ្លៃថ្នាំផ្ទាល់ខ្លួនរបស់ពួកគេ។ មានរបៀបបីយ៉ាង ដើម្បីចុះឈ្មោះ។

  1. ទាញយកឯកសារ PDF ដើម្បីបំពេញ និងផ្ញើមក។
    អង់គ្លេស (PDF, 2.6 MB) / អេស្ប៉ាញ (PDF, 2.2 MB) / ចិន (PDF, 2.5 MB)
  2. ចុះឈ្មោះតាមអនឡាញ
  3. សូមទូរសព្ទទៅលេខ (833) 696-2087 (TTY: 711) ចន្លោះម៉ោង 8 ព្រឹក និងម៉ោង 8 យប់ ប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍

សម្រាប់់ព័ត៌មានបន្ថែម សូមមើលនៅគេហទំព័រ Medicare.gov

ឬទាញយកសន្លឹកឯកសារព័ត៌មាន៖
អង់គ្លេស (PDF, 2.3 MB) / អេស្ប៉ាញ (PDF, 860 KB) / ចិន (PDF, 2.5 MB)

 

កម្មវិធីសន្សំប្រាក់ Medicare

ប្រសិនបើអ្នកមានប្រាក់ចំណូល និងទ្រព្យសម្បត្តិមានកម្រិត អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីសន្សំប្រាក់ Medicare ដើម្បីជួយអ្នកបង់ថ្លៃចំណាយសម្រាប់ Medicare របស់អ្នក។ កម្មវិធីសន្សំប្រាក់ Medicare មានចំនួនបួនប្រភេទ។

កម្មវិធីអ្នកទទួលផលពី Medicare ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QMB)

កម្មវិធី QMB ជួយបង់ប្រាក់សម្រាប់៖

  • បុព្វលាភធានារ៉ាប់រង Medicare ផ្នែក A
  • បុព្វលាភធានារ៉ាប់រង Medicare ផ្នែក B
  • ចំណាយបង់មុន ការធានារ៉ាប់រងរួម ការបង់ប្រាក់រួម (សម្រាប់សេវា និងទំនិញដែល Medicare ធានារ៉ាប់រង)

កម្មវិធីអ្នកទទួលផលពី Medicare ដែលមានប្រាក់ចំណូលទាបជាក់លាក់ (SLMB)

កម្មវិធី SLMB អាចជួយបង់ប្រាក់សម្រាប់៖

  • បុព្វលាភធានារ៉ាប់រង Medicare ផ្នែក B (អ្នកត្រូវតែមានទាំងផ្នែក A និងផ្នែក B ដើម្បីមានលក្ខណសម្បត្តិគ្រប់គ្រាន់។)

កម្មវិធីសម្រាប់បុគ្គលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QI)

កម្មវិធី QI អាចជួយបង់ប្រាក់សម្រាប់៖

  • បុព្វលាភធានារ៉ាប់រង Medicare ផ្នែក B (អ្នកត្រូវតែមានទាំងផ្នែក A និងផ្នែក B ដើម្បីមានលក្ខណសម្បត្តិគ្រប់គ្រាន់។)

កម្មវិធីសម្រាប់ជនពិការភាព និងបុគ្គលធ្វើការដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QDWI)

កម្មវិធី QDWI អាចជួយបង់ប្រាក់សម្រាប់៖

  • បុព្វលាភធានារ៉ាប់រង Medicare ផ្នែក A តែប៉ុណ្ណោះ
     

សន្សំសំចៃថ្លៃចំណាយលើឱសថ Medicare ផ្នែក D របស់អ្នកជាមួយនឹងជំនួយបន្ថែម

អ្នកដែលមានប្រាក់ចំណូល និងធនធានមានកំណត់អាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីជំនួយបន្ថែម ដើម្បីជួយបង់ថ្លៃបុព្វលាភធានារ៉ាប់រង ចំណាយបង់មុន និងការបង់ប្រាក់រួមក្នុងផ្នែក D របស់ពួកគេ។ ប្រសិនបើមានសិទ្ធិទទួលបាន Medicare អាចជួយបង់ថ្លៃឱសថរបស់អ្នក។ លើសពីនេះ អ្នកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងមិនត្រូវទទួលរងនូវចន្លោះការរ៉ាប់រង ឬការពិន័យការចុះឈ្មោះយឺតនោះទេ។

ប្រសិនបើអ្នកទទួលបានជំនួយបន្ថែមពី Medicare ដើម្បីជួយបង់ប្រាក់លើគម្រោងឱសថមានវេជ្ជបញ្ជារបស់ Medicare នោះចំនួននៃជំនួយបន្ថែមដែលអ្នកទទួលបាននឹងកំណត់បុព្វលាភធានារ៉ាប់រងរបស់គម្រោងសរុបប្រចាំខែរបស់អ្នកក្នុងនាមជាសមាជិកនៃគម្រោងរបស់យើង។

ទាញយកតារាង ដើម្បីមើលថាតើបុព្វលាភធានារ៉ាប់រងគម្រោងប្រចាំខែរបស់អ្នកមានកម្រិតណា ប្រសិនបើអ្នកទទួលបានជំនួយបន្ថែម។

តារាងសង្ខេបស្តីពីថ្លៃបង់ធានារ៉ាប់រង LIS របស់គម្រោង Medicare Advantage Prescription Drug Plan (MAPD)៖ អង់គ្លេស (PDF, 136 KB) / អេស្ប៉ាញ (PDF, 183 KB) / ចិន (PDF, 292 KB)

តារាងសង្ខេបស្តីពីថ្លៃបង់ធានារ៉ាប់រង LIS របស់គម្រោង Prescription Drug Plan (PDP)៖ អង់គ្លេស (PDF, 153 KB) / អេស្ប៉ាញ (PDF, 171 KB)

តារាងសង្ខេបស្តីពីថ្លៃបង់ធានារ៉ាប់រង LIS របស់គម្រោង Dual Special Needs Plan (HMO D-SNP) ៖ អង់គ្លេស (PDF, 153 KB) / អេស្ប៉ាញ (PDF, 152 KB) / អារ៉ាប់ (PDF, 328 KB) / អាមេនី (PDF, 237 KB) / ចិន (សាមញ្ញ) (PDF, 208 KB) / ចិន (ប្រពៃណី) (PDF, 229 KB) / ហ្វាស៊ី (PDF, 349 KB) / ខ្មែរ (PDF, 271 KB) / កូរ៉េ (PDF, 220 KB) / រុស្ស៊ី (PDF, 142 KB) / តាហ្កាឡុក (PDF, 181 KB) / វៀតណាម (PDF, 160 KB)

 

តើខ្ញុំដឹងដោយរបៀបណា ថាខ្ញុំមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយបន្ថែម?

ប្រសិនបើអ្នកជឿថា អ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រាក់ឧបត្ថម្ភដល់អ្នកដែលមានប្រាក់ចំណូលទាប (LIS) ហើយកំពុងបង់ប្រាក់ 100% នៃបុព្វលាភធានារ៉ាប់រងរបស់អ្នក អ្នកអាចទាក់ទងទៅកាន់ធនធានខាងក្រោមសម្រាប់ព័ត៌មានបន្ថែម៖

  • 1-800 MEDICARE (1-800 633-4227) 24 ម៉ោងក្នុងមួយថ្ងៃ/ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ (លើកលែងតែថ្ងៃឈប់សម្រាករបស់សហព័ន្ធមួយចំនួន)។ អ្នកប្រើ TTY អាចទូរសព្ទទៅលេខ  1-877 486-2048, 24 ម៉ោងក្នុងមួយថ្ងៃ/ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។
  • ការិយាល័យរបបសន្តិសុខសង្គមតាមលេខ 1-800 772-1213 ចន្លោះពីម៉ោង 8 ព្រឹក ដល់ម៉ោង 7 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ អ្នកប្រើ TTY អាចទូរសព្ទទៅលេខ 1-800 325-0778 ឬចូលទៅកាន់គេហទំព័រ https://www.ssa.gov/benefits/medicare/prescriptionhelp
  • ការិយាល័យ Medicaid រដ្ឋរបស់អ្នក 

ទទួលបានព័ត៌មានបន្ថែម

ទាញយកកូនសៀវភៅណែនាំដោយឥតគិតថ្លៃ*

ទទួលបានច្បាប់ចម្លងដោយឥតគិតថ្លៃអំពីជម្រើសគម្រោង Medicare  របស់អ្នក ដើម្បីស្វែងយល់ពីជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។

ទទួលបានកូនសៀវភៅណែនាំរបស់អ្នក
Woman considering Medicare options

វីដេអូព័ត៌មាន

មើលវីដេអូព័ត៌មានដើម្បីស្វែងយល់អំពី Medicare និងជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។

សូមមើលឥឡូវ

សំណួរដែលសួរជាញឹកញាប់

ទទួលបានចម្លើយចំពោះសំណួរដែលសួរញឹកញាប់បំផុតរបស់យើងអំពី Medicare។

ទទួលបានចម្លើយ

នេះមិនមែនជាការពណ៌នាពេញលេញអំពីអត្ថប្រយោជន៍ទេ។ សមាជិកបច្ចុប្បន្នអាចទាក់ទងផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈលេខ (800) 776-4466 (TTY: 711) សម្រាប់ព័ត៌មានបន្ថែម។ ម៉ោងធ្វើការពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ សមាជិកដែលមានគម្រោង Blue Shield of California Dual Special Needs Plan អាចទាក់ទងទៅលេខ (800) 452-4413 (TTY:711) ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។

Y0118_24_424A1_M Accepted 10122024
H2819_24_424A1_M Accepted 10122024 

ទំព័រដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/15/2024