ធនធានសមាជិក Medicare
សមាជិកគម្រោង Blue Shield of California Medicare ឬគម្រោង Medicare Supplement មានសិទ្ធិចូលប្រើកម្មវិធីគាំទ្រដ៏រឹងមាំ និងអត្ថប្រយោជន៍ដ៏អស្ចារ្យ។
ឯកសារគម្រោង
ឯកសារគម្រោង Medicare Advantage Plan
សេចក្ដីសង្ខេបនៃអត្ថប្រយោជន៍ (SOB) ភស្តុតាងនៃការធានារ៉ាប់រង (EOC) សេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរប្រចាំឆ្នាំ (ANOC) សម្រាប់ឆ្នាំ 2025 ការវាយតម្លៃជាផ្កាយរបស់ Medicare និងឯកសារគម្រោងផ្សេងទៀត
ឯកសារគម្រោងរបស់ Medicare Supplement
សេចក្តីសង្ខេបនៃអត្ថប្រយោជន៍ (SOB) ភស្តុតាងនៃការធានារ៉ាប់រង (EOC) និងឯកសារគម្រោងផ្សេងទៀត
ឯកសារគម្រោងឱសថមានវេជ្ជបញ្ជា
សេចក្ដីសង្ខេបនៃអត្ថប្រយោជន៍ (SOB) ភស្តុតាងនៃការធានារ៉ាប់រង (EOC) សេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរប្រចាំឆ្នាំ (ANOC) សម្រាប់ឆ្នាំ 2025 ការវាយតម្លៃជាផ្កាយរបស់ Medicare និងឯកសារគម្រោងផ្សេងទៀត
ឯកសារគម្រោង Dual Special Needs Plan (D-SNP)
សេចក្ដីសង្ខេបនៃអត្ថប្រយោជន៍ (SOB) សៀវភៅណែនាំសមាជិក សេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរប្រចាំឆ្នាំ (ANOC) សម្រាប់ឆ្នាំ 2025 ការវាយតម្លៃជាផ្កាយរបស់ Medicare និងឯកសារគម្រោងផ្សេងទៀត
កម្មវិធីគាំទ្រ
អ្នកអាចមានសិទ្ធិទទួលបានកម្មវិធីសម្រាប់ខោនធី រដ្ឋ និងសហព័ន្ធ។ កម្មវិធីទាំងនេះអាចជួយគាំទ្រដល់តម្រូវការសុខភាព និងថ្លៃចំណាយទាបរបស់អ្នក។
ការបញ្ចុះតម្លៃសម្រាប់សមាជិកគម្រោង Medicare Supplement
ពីឧបករណ៍ជំនួយការស្តាប់ទៅការថែទាំជំនួស និងជាច្រើនទៀត ស្វែងយល់អំពីកម្មវិធីដែលអាចជួយសមាជិកគម្រោង Blue Shield of California Medicare Supplement ឱ្យសន្សំប្រាក់បាន។*
បណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខរបស់ Medicare
ស្វែងយល់ពីរបៀបដាក់បណ្តឹងជាផ្លូវការ។ ធ្វើបែបនេះ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីផ្នែកណាមួយនៃការថែទាំរបស់អ្នក។
បន្តមានសុខភាពពេញមួយឆ្នាំ
ចូលមើលព្រឹត្តិបត្រព័ត៌មាន Blue Living និងធនធាន មានប្រយោជន៍ផ្សេងទៀតដែលមានគន្លឹះណែនាំអំពីសុខភាព ព័ត៌មានអំពីអត្ថប្រយោជន៍របស់ Blue Shield និងច្រើនទៀត។
ការអនុញ្ញាតជាមុនសម្រាប់ឱសថផ្នែកវេជ្ជសាស្រ្ត និងផ្នែក B
ស្វែងយល់បន្ថែមអំពីលក្ខណវិនិច្ឆយដែលយើងប្រើដើម្បីធ្វើការសម្រេចចិត្តរបស់យើងអំពីការថែទាំដែលអ្នកទទួលបាន។
គេហទំព័ររបស់ Medicare ឆ្នាំ 2024
ស្វែងរកព័ត៌មានអំពីគម្រោង Medicare Supplement របស់ Medicare ឆ្នាំ 2024 របស់អ្នក។
*សេវាកម្មរបស់កម្មវិធីបញ្ចុះតម្លៃទាំងនេះមិនត្រូវបានធានារ៉ាប់រងលើអត្ថប្រយោជន៍របស់គម្រោងសុខភាព Blue Shield ទេ ហើយមិនមានលក្ខខណ្ឌណាមួយរបស់គម្រោងសុខភាព Blue Shield ត្រូវបានអនុវត្តទេ។ សេវាកម្មរបស់កម្មវិធីបញ្ចុះតម្លៃមានសម្រាប់សមាជិកទាំងអស់ដែលមានគម្រោងផ្នែកវេជ្ជសាស្រ្ត សុខភាពធ្មេញ ឬសុខភាពភ្នែក ឬធានារ៉ាប់រងអាយុជីវិតរបស់ Blue Shield។
បណ្តាញគ្រូពេទ្យ និងគ្រឿងបរិក្ខារនៅក្នុងកម្មវិធីបញ្ចុះតម្លៃត្រូវបានគ្រប់គ្រងដោយអ្នកគ្រប់គ្រងកម្មវិធីខាងក្រៅដែលបានកំណត់ខាងក្រោម រួមទាំងការពិនិត្យ និងការបញ្ជាក់អត្តសញ្ញាណរបស់គ្រូពេទ្យ។ Blue Shield មិនពិនិត្យឡើងវិញនូវសេវាកម្មដែលផ្តល់ដោយអ្នកផ្តល់សេវាក្នុងកម្មវិធីបញ្ចុះតម្លៃចំពោះភាពចាំបាច់ ឬប្រសិទ្ធភាពផ្នែកវេជ្ជសាស្រ្តនោះទេ។ Blue Shield ក៏មិនធ្វើការណែនាំ ការតំណាង ការអះអាង ឬការធានាណាមួយដែលទាក់ទងនឹងគ្រូពេទ្យ លទ្ធភាពអាចរកបាន ថ្លៃសេវា ឬផលិតផលរបស់ពួកគេដែរ។
សេវាកម្មមួយចំនួនដែលផ្តល់ជូនតាមរយៈកម្មវិធីបញ្ចុះតម្លៃអាចត្រូវបានរួមបញ្ចូលជាផ្នែកនៃអត្ថប្រយោជន៍ដែលមានការធានារ៉ាប់រងដោយគម្រោង Blue Shield រួចហើយ។ សមាជិកគួរតែចូលប្រើសេវាដែលមានការធានារ៉ាប់រងទាំងនោះមុនពេលប្រើកម្មវិធីបញ្ចុះតម្លៃ។
Blue Shield សូមរក្សាសិទ្ធិក្នុងការបញ្ចប់កម្មវិធីទាំងនេះនៅពេលណាក៏បានដោយគ្មានការជូនដំណឹងជាមុន។
សមាជិកដែលមិនពេញចិត្តនឹងផលិតផល ឬសេវាកម្មដែលបានទទួលពីកម្មវិធីបញ្ចុះតម្លៃអាចប្រើដំណើរការបណ្តឹងសាទុក្ខរបស់ Blue Shield ដែលបានពណ៌នានៅក្នុងផ្នែកដំណើរការបណ្តឹងសាទុក្ខរបស់ភស្តុតាងនៃការធានារ៉ាប់រង ឬវិញ្ញាបនបត្រអំពីការធានារ៉ាប់រង/គោលការណ៍បាន។ Blue Shield សូមរក្សាសិទ្ធិក្នុងការបញ្ចប់កម្មវិធីនេះនៅពេលណាក៏បានដោយគ្មានការជូនដំណឹងជាមុន។
Y0118_24_426A_M Accepted 09172024
H2819_24_426A_M Accepted 09172024
ទំព័រដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/1/2024