គម្រោង Dual Special Needs Plan (D-SNP)

ទទួលបានព័ត៌មានបន្ថែមពី Medicare និង Medi-Cal ជាមួយនឹងការហៅទូរសព្ទទៅផ្នែកគម្រោង Dual Special Needs នៅថ្ងៃនេះ ដើម្បីស្វែងយល់ បន្ថែមអំពីអត្ថប្រយោជន៍នៃគម្រោង D-SNP របស់ BlueShield ដែលផ្តល់ជូនតាមរយៈលេខ (855) 413-9594


តើគម្រោង Dual Special Needs (D-SNP) ជាអ្វី?
  

គម្រោង Dual Special Needs Plan (D-SNP) គឺជាគម្រោងឯកទេស Medicare Advantage ដែលត្រូវបានរៀបចំឡើងសម្រាប់បុគ្គលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ទាំង Medicare និង Medi-Cal។ គម្រោងទាំងនេះផ្តល់នូវការធានារ៉ាប់រង និងសេវាកម្មគ្រប់ជ្រុងជ្រោយ ដែលផ្តល់នូវវិធីសាស្ត្ររួមបញ្ចូលគ្នាជាងមុនសម្រាប់ការថែទាំសុខភាព។

គម្រោង D-SNP ពង្រីកអត្ថប្រយោជន៍លើសពីគម្រោង Original Medicare រួមទាំងការធានារ៉ាប់រងលើឱសថមានវេជ្ជបញ្ជា សេវាសុខភាពធ្មេញ ភ្នែក និងត្រចៀក ជំនួយយានជំនិះ និងការសម្របសម្រួលការថែទាំ។ ការកែលម្អទាំងនេះត្រូវបានគេបង្កើតឡើងជាពិសេស ដើម្បីដោះស្រាយតម្រូវការថែទាំសុខភាពដ៏ពិសេសរបស់បុគ្គលមានសិទ្ធិទទួលបាន ដោយធានាថាពួកគេទទួលបានការថែទាំ និងការគាំទ្រចាំបាច់។
 

ហេតុអ្វីជ្រើសរើសគម្រោង Dual Special Needs Plan?

គម្រោង D-SNP ត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលមានទាំង Medicare និង Medi-Cal ដើម្បីផ្តល់នូវបទពិសោធដ៏ល្អបំផុតដែលអាចធ្វើទៅបាន ខណៈពេលដែកំពុងលុបបំបាត់ការគ្រប់គ្រងគម្រោងដាច់ដោយឡែកពីគ្នា។ មានអត្ថប្រយោជន៍បន្ថែមដោយមិនគិតថ្លៃ។ Blue Shield ក៏ផ្តល់ជូនអ្នកសម្របសម្រួលការថែទាំ ដើម្បីធ្វើឱ្យការថែទាំសុខភាពស្មុគស្មាញមានភាពសាមញ្ញ។ 

សូមទាក់ទងអ្នកសម្របសម្រួលការថែទាំរបស់អ្នកដើម្បីទទួលបានជំនួយជាមួយនឹង៖

  • សំណួរនានាអំពីការថែទាំសុខភាពរបស់អ្នក
  • សំណួរនានាអំពីការទទួលបានសេវាសុខភាពអាកប្បកិរិយា (សុខភាពផ្លូវចិត្ត និងការប្រើប្រាស់សារធាតុញៀន) 
  • សំណួរអំពីអត្ថប្រយោជន៍សុខភាពធ្មេញ
  • សំណួរអំពីយានជំនិះដឹកទៅការណាត់ជួបផ្នែកវេជ្ជសាស្ត្រ
  • សំណួរអំពីសេវាកម្ម និងការគាំទ្រយូរអង្វែង (LTSS) រួមមានទាំងសេវាមនុស្សពេញវ័យតាមសហគមន៍ (CBAS) និងមណ្ឌលថែទាំសុខភាព (NF)

Blue Shield ផ្ដល់ ជូនគម្រោង Blue Shield TotalDual (HMO  D-SNP) ដល់សមាជិកថ្មីនៅក្នុងខោនធី Los Angeles និងខោនធី San Diego។ គម្រោង D-SNP របស់យើងនៅក្នុងខោនធី Merced, Orange, San Bernardino, San Joaquin និងខោនធី Stanislaus បានបិទមិនទទួលយកការចុះឈ្មោះថ្មីទេ។ 

ស្វែងរកគម្រោង Medicare នៅក្នុងតំបន់របស់អ្នក

អត្ថប្រយោជន៍គម្រោង 

គម្រោង Dual Special Needs Dental Plan

អត្ថប្រយោជន៍សុខភាពធ្មេញមិនគិតថ្លៃដែលសម្របសម្រួលជាមួយអត្ថប្រយោជន៍សុខភាពធ្មេញរបស់ Medi-Cal។

ប្រាក់ឧបត្ថម្ភសម្រាប់ទំនិញដែលមិនមានវេជ្ជបញ្ជា¹

ផលិតផលសុខភាព និងសុខុមាលភាពដែលមិនមានវេជ្ជបញ្ជា (OTC) ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំខែ ឬប្រចាំត្រីមាស។

ប្រាក់ឧបត្ថម្ភលើគ្រឿងទេសសុខភាព

គម្រោងរបស់យើងនៅ Los Angeles និង San Diego រួមបញ្ចូលទាំងប្រាក់ឧបត្ថម្ភប្រចាំខែដើម្បីទិញគ្រឿងទេស និងផលិតផលសុខភាពល្អ។

តើវេជ្ជបណ្ឌិតរបស់អ្នកស្ថិតនៅក្នុងបណ្តាញរបស់យើងដែរឬទេ?

យើងយល់ថាតើវាមានសារៈសំខាន់ប៉ុនណាក្នុងការរក្សាវេជ្ជបណ្ឌិតរបស់អ្នក។ នៅ Blue Shield យើងមានគម្រោងជាមួយនឹងបណ្ដាញមួយក្នុងចំណោមបណ្តាញវេជ្ជបណ្ឌិត និងមន្ទីរពេទ្យធំបំផុតរបស់រដ្ឋ California។ រកមើលបញ្ជីអ្នកផ្តល់សេវាដែលមានបច្ចុប្បន្នភាពនៅក្នុងបញ្ជីឈ្មោះអ្នកផ្តល់សេវារបស់យើង។

តើអ្នកក្លាយជាសមាជិកម្នាក់ហើយឬនៅ?

ស្វែងរកឯកសារទាំងអស់នៃគម្រោង Blue Shield of California Dual Special Needs Plan របស់អ្នក រួមទាំងសៀវភៅណែនាំសមាជិក ទម្រង់បែបបទចុះឈ្មោះ បញ្ជីត្រួតពិនិត្យការចុះឈ្មោះ សេចក្តីជូនដំណឹងអំពីជំនួយភាសា និងការវាយតម្លៃជាផ្កាយរបស់ Medicare។

ទទួលបានព័ត៌មានបន្ថែម

ភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំ

ទទួលបានចម្លើយចំពោះសំណួរ Medicare របស់អ្នក។ សូមហៅទូរសព្ទទៅអ្នកផ្ដល់ដំបូន្មានរបស់ Blue Shield Medicare តាមរយៈលេខ 800-260-9607 (TTY: 711)† ឬកក់ការណាត់ជួបតាមអនឡាញ។ មិនមានកាតព្វកិច្ចក្នុងការចុះឈ្មោះនោះទេ។

ធ្វើការណាត់ជួប

ចូលរួមកម្មវិធី Medicare

ចូលរួមសិក្ខាសាលាដោយផ្ទាល់ ឬតាមអនឡាញដោយឥតគិតថ្លៃ ដើម្បីស្វែងយល់បន្ថែមអំពី Medicare និងទទួលបានចម្លើយចំពោះសំណួររបស់អ្នក។ 

ស្វែងរកព្រឹត្តិការណ៍

ត្រៀមខ្លួនដើម្បីចុះឈ្មោះហើយឬនៅ?

ការចុះឈ្មោះតាមអនឡាញមានភាពងាយស្រួល! គ្រាន់តែស្វែងរកគម្រោងនៅក្នុងតំបន់របស់អ្នក ដើម្បីស្វែងរកគម្រោងដែលស័ក្ដិសមនឹងតម្រូវការ និងថវិការបស់អ្នក។

ចុះឈ្មោះឥឡូវ

1  ដែនកំណត់នៃការបញ្ជាទិញត្រូវបានអនុវត្ត។ ប្រាក់ឧបត្ថម្ភដែលមិនបានប្រើមិនអាចដាក់បញ្ចូលទៅក្នុងត្រីមាសបន្ទាប់បានទេ។  

Medicare បានអនុម័តគម្រោង Blue Shield TotalDual ដើម្បីផ្តល់អត្ថប្រយោជន៍ទាំងនេះ និងការបង់ប្រាក់រួមទាបជាងដែលជាផ្នែកនៃកម្មវិធីការរចនាការធានារ៉ាប់រងផ្អែកលើតម្លៃ (VBID)។ កម្មវិធីនេះអនុញ្ញាតឱ្យ Medicare សាកល្បងវិធីថ្មីដើម្បីកែលម្អគម្រោង Medicare Advantage។ 

H2819_24_441A_C   
ទំព័រដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/1/2024