បណ្តាញឱសថស្ថានរបស់ Medicare
គម្រោង Blue Shield of California Medicare Plan មាន បណ្តាញឱសថស្ថានចំនួនពីរប្រភេទ៖
- ប្រសិនបើអ្នកបានចុះឈ្មោះចូលក្នុងគម្រោងមួយក្នុងចំណោមគម្រោងខាងក្រោម នោះអ្នកមានសិទ្ធិចូលប្រើឱសថស្ថានទាំងអស់នៅក្នុងបណ្តាញរបស់យើង។ ចំណែកចូលរួមថ្លៃចំណាយរបស់អ្នកនឹងដូចគ្នា ដោយមិនគិតពីឱសថស្ថានដែលអ្នកប្រើ៖
- គម្រោង Blue Shield TotalDual Plan (HMO D-SNP) នៅក្នុងខោនធី Orange និង San Bernardino
- គម្រោង Blue Shield Inspire (HMO D-SNP) នៅក្នុងខោនធី San Joaquin, Merced និង Stanislaus
- គម្រោង Blue Shield TotalDual Plan (HMO D-SNP) នៅក្នុងខោនធី Los Angeles និង San Diego
- ប្រសិនបើអ្នកបានចុះឈ្មោះនៅក្នុងគម្រោង Blue Shield of California Medicare Advantage ឬគម្រោង Medicare Prescription Drug Plan ណាមួយផ្សេងទៀត បណ្តាញឱសថស្ថានរបស់អ្នករួមមានឱសថស្ថានដែលផ្តល់ចំណែកចូលរួមថ្លៃចំណាយធម្មតា និងឱសថស្ថានដែលផ្តល់ចំណែកចូលរួមថ្លៃចំណាយពេញចិត្ត។ អ្នកអាចទៅកាន់ទាំងពីរ ប៉ុន្តែថ្លៃចំណាយរបស់អ្នកអាចទាបជាងនៅឯឱសថស្ថានដែលផ្តលចំណែកចូលរួមថ្លៃចំណាយពេញចិត្ត។
ប្រសិនបើអ្នកចង់ឱ្យគេផ្ញើបញ្ជីឈ្មោះឱសថស្ថានទៅអ្នក សូមហៅទូរសព្ទទៅលេខ (855) 203-3874 (TTY: 711) ឬផ្ញើអ៊ីមែលទៅកាន់ MemberSvcs@blueshieldca.com ។
ឱសថស្ថានក្នុងបណ្តាញដែលផ្តល់ចំណែកចូលរួមថ្លៃចំណាយទូទៅជាមួយគម្រោង Blue Shield of California Medicare Plan |
|
---|---|
ឱសថស្ថាន Albertsons/Osco/Savon/ Pavilions | ទូរសព្ទទៅលេខ (877) 276-9637 (TTY: 711) ដើម្បីស្វែងរកទីតាំងនៅជិតអ្នក។ |
Costco | ទូរសព្ទទៅលេខ (800) 955-2292 (TTY: 711) ដើម្បីស្វែងរកទីតាំងនៅជិតអ្នក។ ដើម្បីប្រើប្រាស់ឱសថស្ថាន Costco បាន អ្នកមិនចាំបាច់តែជាសមាជិករបស់ Costco នោះទេ។ |
ឱសថស្ថាន CVS | ទូរសព្ទទៅលេខ (800) 865-6647 (TTY: 711) ដើម្បីស្វែងរកទីតាំងនៅជិតអ្នក។ |
Ralphs/Kroger/Fred Meyer | ទូរសព្ទទៅលេខ (888) 437-3496 (TTY: 711) ដើម្បីស្វែងរកទីតាំងនៅជិតអ្នក។ |
ឱសថស្ថាន Safeway និង Vons | ទូរសព្ទទៅលេខ (877) 723-3929 (TTY: 711) ដើម្បីស្វែងរកទីតាំងនៅជិតអ្នក។ |
ក្រុមហ៊ុន Walmart និង Sam’s Club | ទូរសព្ទទៅលេខ (800) 925-6278 (TTY: 711) ដើម្បីស្វែងរកទីតាំងនៅជិតអ្នក។ |
ឧបករណ៍កំណត់ទីតាំងឱសថស្ថាន
ស្វែងរកឱសថស្ថាននៅក្នុងតំបន់របស់អ្នក។ បញ្ចូលលេខកូដប្រៃសណីយ៍ ឬអាសយដ្ឋាន ទីក្រុង និងរដ្ឋរបស់អ្នក។ លទ្ធផលស្វែងរកនៃឧបករណ៍កំណត់ទីតាំងឱសថស្ថាននឹងបង្ហាញឱសថស្ថានក្នុងបណ្តាញដែលនៅជិតបំផុត។ អ្នកក៏អាចរក្សាទុក និង/ឬបោះពុម្ពលទ្ធផលស្វែងរករបស់អ្នក ដើម្បីភាពងាយស្រួលរបស់អ្នកតាមរយៈការជ្រើសរើសរូបតំណាងដែលត្រូវគ្នានៅលើទំព័រលទ្ធផលស្វែងរក។
ប្រសិនបើអ្នកបានចុះឈ្មោះចូលក្នុងគម្រោង Blue Shield TotalDual Plan (HMO D-SNP), Blue Shield Inspire (HMO D-SNP) នៅក្នុងខោនធី San Joaquin, Merced និង Stanislaus នោះគម្រោង Blue Shield TotalDual Plan (HMO D-SNP) នៅក្នុងខោនធី Los Angeles និង San Diego៖
ឱសថស្ថានក្នុងបណ្ដាញរបស់គម្រោង Blue Shield TotalDual Plan (HMO D-SNP) (នៅក្នុងខោនធី Orange និង San Bernardino) និងគម្រោង Blue Shield Inspire (HMO D-SNP) (នៅក្នុងខោនធី Merced, San Joaquin និង Stanislaus)៖
គម្រោង Blue Shield TotalDual Plan (HMO D-SNP) (នៅក្នុងខោនធី Los Angeles និង San Diego)
ដើម្បីកំណត់អត្តសញ្ញាណឱសថស្ថានក្នុងបណ្តាញដែលផ្តល់ចំណែកចូលរួមថ្លៃចំណាយ សូមពិនិត្យមើលថា ការចុះបញ្ជីបង្ហាញថា ពេញចិត្ត នៅក្នុងជួរឈររបស់ប្រភេទឱសថស្ថាន/សេវាកបន្ថែមនៃលទ្ធផលស្វែងរករបស់អ្នក។
អ្នកក៏អាចទាញយក បញ្ជីឈ្មោះឱសថស្ថានបានផងដែរ៖
ទាញយកបញ្ជីឱសថស្ថានរបស់គម្រោង Medicare Advantage Prescription Drug Plan សម្រាប់សមាជិកគម្រោងជាក្រុមលក្ខណៈបុគ្គល និងនិយោជក
- អង់គ្លេស (PDF, 3 MB)
- អេស្ប៉ាញ (PDF, 3 MB)
- ចិន ប្រពៃណី (PDF, 4.4 MB)
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការជ្រើសរើសឱសថស្ថានដែលចូលរួម ឬចង់សាកសួរអំពីព័ត៌មានបណ្តាញឱសថស្ថានថ្មីៗបំផុត សូមទូរសព្ទទៅផ្នែកសេវាបម្រើអតិថិជនតាមរយៈលេខដែលមាននៅលើបណ្ណសម្គាល់សមាជិករបស់អ្នក។
ទទួលបានការផ្គត់ផ្គង់ឱសថមានវេជ្ជបញ្ជាថ្ងៃបន្ថែមរបស់អ្នក
គម្រោង Blue Shield Medicare របស់អ្នកធានារ៉ាប់រងលើការផ្គត់ផ្គង់ថ្ងៃបន្ថែម (90 ឬ 100 ថ្ងៃ អាស្រ័យលើគម្រោងរបស់អ្នក) នៃឱសថថែទាំសុខភាពរបស់អ្នកនៅគ្រប់ឱសថស្ថានក្នុងបណ្តាញទាំងអស់រួមទាំង CVS Caremark® ដែលជាឱសថស្ថានផ្តល់សេវាតាមប្រៃសណីយ៍របស់យើង។ ឱសថថែទាំគឺជាឱសថដែលត្រូវបានចេញវេជ្ជបញ្ជាដើម្បីព្យាបាលស្ថានភាពវេជ្ជសាស្រ្តជំងឺរ៉ាំរ៉ៃ ឬមានរយៈពេលយូរ ដូចជាជំងឺហឺត ទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ឬកូលេស្តេរ៉ុលខ្ពស់ ហើយត្រូវបានគេប្រើប្រាស់ជាប្រចាំ ដើម្បីថែទាំសុខភាព។ ស្នើសុំវេជ្ជបណ្ឌិតរបស់អ្នកសម្រាប់វេជ្ជបញ្ជាផ្គត់ផ្គង់ថ្ងៃបន្ថែមមួយ ។ ប្រសិនបើគម្រោងរបស់អ្នកផ្តល់ជូននូវឱសថស្ថានក្នុងបណ្តាញដោយមានចំណែកចូលរួមថ្លៃចំណាយពេញចិត្ត អ្នកអាចសន្សំសំចៃប្រាក់បាន ប្រសិនបើអ្នកបើកវេជ្ជបញ្ជានៅឱសថស្ថានចំណែកចូលរួមថ្លៃចំណាយពេញចិត្ត ដែលរួមមានឱសថស្ថានលក់រាយដែលបានជ្រើសរើស និងឱសថស្ថានផ្ដល់សេវាតាមប្រៃសណីយ៍ CVS Caremark®។
ឱសថស្ថានផ្ដល់សេវាតាមប្រៃសណីយ៍
ការបើកវេជ្ជបញ្ជារបស់អ្នកតាមរយៈឱសថស្ថានផ្ដល់សេវាតាមប្រៃសណីយ៍
ឱសថថែទាំសុខភាពរបស់អ្នកបានដឹកបញ្ជូនទៅដល់ផ្ទះ ឬការិយាល័យរបស់អ្នកតាមរយៈ CVS Caremark ដែលជាឱសថស្ថានផ្តល់សេវាតាមប្រៃសណីយ៍របស់យើងដោយមិនគិតថ្លៃសម្រាប់ការដឹកជញ្ជូន ឬការចែកចាយធម្មតា។ ឡកចូលទៅក្នុងគណនីសមាជិក Blue Shield of California របស់អ្នកតាមរយៈគេហទំព័រ blueshieldca.com/login។ អ្នកក៏អាចទូរសព្ទទៅកាន់ CVS Caremark® តាមរយៈលេខ (866) 346-7200 (TTY: 711)។
ទាញយកទម្រង់បែបបទបញ្ជាទិញ
- ភាសាអង់គ្លេស (PDF, 1 MB)
- អេស្ប៉ាញ (PDF, 1.1 MB)
ឱសថស្ថានឯកទេស
ឱសថស្ថានឯកទេសអាចរកបានសម្រាប់សមាជិកទាំងអស់របស់គម្រោង Blue Shield of California Medicare Advantage និងគម្រោង Medicare Prescription Drug Plan។ វេជ្ជបណ្ឌិតរបស់អ្នកអាចទូរសព្ទ ឬផ្ញើទូរសារអំពីវេជ្ជបញ្ជារបស់អ្នកទៅកាន់ឱសថស្ថានឯកទេសណាមួយនៅក្នុងបណ្តាញរបស់យើង រួមទាំងឱសថស្ថាន CVS Specialty® ។
តាមអនឡាញ៖ cvsspecialty.com
តាមទូរសព្ទ៖ (800) 237-2767
តាមទូរសារ៖ (800) 323-2445
បណ្តាញឱសថស្ថានរបស់ Blue Shield of California រួមមាន ឱសថស្ថានដែលមានតម្លៃទាប និងពេញចិត្តនៅក្នុងខោនធីមួយចំនួននៅក្នុងរដ្ឋ California។ ថ្លៃចំណាយទាបដែលបានផ្សព្វផ្សាយនៅក្នុងឯកសារគម្រោងរបស់យើងសម្រាប់ឱសថស្ថានទាំងនេះប្រហែលជាមិនមាននៅឱសថស្ថានដែលអ្នកប្រើនោះទេ។ សម្រាប់ព័ត៌មានថ្មីៗអំពីឱសថស្ថានក្នុងបណ្តាញរបស់យើង រួមមានមិនថាជាឱសថស្ថានដែលចង់បានតម្លៃទាបនៅក្នុងតំបន់របស់អ្នកនោះទេ សូមហៅទូរសព្ទទៅលេខសេវាបម្រើអតិថិជននៅលើបណ្ណសម្គាល់របស់អ្នក ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ បានប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ឬមើលបញ្ជីឈ្មោះឱសថស្ថានលើអនឡាញតាមរយៈគេហទំព័រ blueshieldca.com/medpharmacy2024
គម្រោង Group Medicare Advantage Only
គម្រោង Group Medicare Advantage Only មិនមានអត្ថប្រយោជន៍ផ្នែក D ជាមួយក្រុមហ៊ុនធានារ៉ាប់រងនេះទេ។ សូមមើលគេហទំព័ររបស់ក្រុមហ៊ុនធានារ៉ាប់រងផ្នែក D របស់អ្នកសម្រាប់ការធានារ៉ាប់រងលើអត្ថប្រយោជន៍តាមវេជ្ជបញ្ជាផ្នែក D។
Y0118_23_388A1_C 08172023
H2819_23_388A1_C 08172023
ទំព័រដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/14/2023