បណ្ដឹងឧទ្ធរណ៍ និងបណ្ដឹងសាទុក្ខ

ក្នុងនាមជាសមាជិករបស់គម្រោង Medicare Advantage ឬគម្រោងឱសថមានវេជ្ជបញ្ជារបស់ Blue Shield of California អ្នកត្រូវបានធានាសិទ្ធិរបស់អ្នកក្នុងការដាក់បណ្តឹងតវ៉ា ប្រសិនបើអ្នកមានការព្រួយបារម្ភ ឬបញ្ហាជាមួយផ្នែកណាមួយនៃការថែទាំរបស់អ្នក។ កម្មវិធី Medicare បានជួយកំណត់ច្បាប់អំពីអ្វីដែលអ្នកត្រូវធ្វើដើម្បីដាក់បណ្ដឹងតវ៉ា និងអ្វីដែលយើងត្រូវធ្វើនៅពេលយើងទទួលបានបណ្ដឹងតវ៉ានោះ។ ប្រសិនបើអ្នកដាក់បណ្ដឹងតវ៉ា យើងត្រូវតែមានភាពយុត្តិធម៌ក្នុងរបៀបដែលយើងដោះស្រាយបណ្ដឹងតវ៉ានោះ។ អ្នកមិនអាចត្រូវបានលុបឈ្មោះចេញ ឬពិន័យតាមមធ្យោបាយណាមួយសម្រាប់ការដាក់បណ្តឹងតវ៉ានោះទេ។

យើងសូមលើកទឹកចិត្តឱ្យអ្នកប្រាប់យើងភ្លាមៗ ប្រសិនបើអ្នកមានសំណួរ ការព្រួយបារម្ភ ឬបញ្ហាដែលទាក់ទងនឹងការធានារ៉ាប់រងលើឱសថមានវេជ្ជបញ្ជអ្នក សេវាដែលមានការធានារ៉ាប់រង ឬការថែទាំដែលអ្នកទទួលបាន។ មតិយោបល់របស់អ្នកជួយយើងខ្ញុំក្នុងការកែលម្អសេវាដែលយើងផ្តល់ជូនអ្នក។ 

ទាញយកទម្រង់ពាក្យបណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខរបស់យើង 

អង់គ្លេស (PDF, 54 KB)

អារ៉ាប់ (PDF, 492 KB)

អាមេនី (PDF, 815 KB)

ខ្មែរ (PDF, 239 KB)

ចិនប្រពៃណី (PDF, 404 KB)

ចិនសាមញ្ញ (PDF, 364 KB)

ហ្វាស៊ី (PDF, 583 KB)

កូរ៉េ (PDF, 361 KB)

រុស្ស៊ី (PDF, 858 KB)

អេស្ប៉ាញ (PDF, 77 KB)

តាហ្កាឡុក (PDF, 356 KB)

វៀតណាម (PDF, 745 KB)

ដើម្បីពិនិត្យមើលស្ថានភាពរបស់បណ្តឹងតវ៉ា ដែលអ្នកបានដាក់រួចហើយ និងស្វែងរកព័ត៌មានអំពីនិយមន័យរបស់ស្ថានភាពនីមួយៗ  សូមឡកចូលទៅក្នុងគណនី របស់អ្នកដើម្បីចូលទៅកាន់ទំព័រស្ថានភាពបណ្តឹងសាទុក្ខរបស់អ្នក។ 

មានបណ្តឹងតវ៉ាពីរប្រភេទដែលអ្នកអាចដាក់បាន។ ប្រភេទបណ្តឹងតវ៉ាដែលអ្នកដាក់អាស្រ័យលើស្ថានភាពរបស់អ្នក។
 

ការតវ៉ា

ដំណើរការសម្រាប់ដាក់បណ្តឹងឧទ្ធរណ៍ជាមួយគម្រោង Blue Shield of California Medicare

 

បណ្តឹងឧទ្ធរណ៍គឺជាប្រភេទបណ្តឹងតវ៉ា ដែលអ្នកធ្វើនៅពេលអ្នកចង់ឱ្យយើងពិចារណាឡើងវិញ និងផ្លាស់ប្តូរសេចក្តីសម្រេចដែលយើងបានធ្វើ។ បណ្តឹងប្រភេទនេះអាចពាក់ព័ន្ធនឹងសេវា និង/ឬឱសថដែលត្រូវបានធានារ៉ាប់រងសម្រាប់អ្នក ឬចំនួនទឹកប្រាក់ដែលយើងនឹងបង់ថ្លៃសម្រាប់សេវា និង/ឬឱសថនោះ។

អ្នកត្រូវតែដាក់សំណើបណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 60 ថ្ងៃតាមប្រតិទិនចាប់ពីកាលបរិច្ឆេទដែលបានរួមបញ្ចូលសេចក្តីជូនដំណឹងអំពីសេចក្តីសម្រេចរបស់អង្គភាព (លិខិតបដិសេធ ឬសេចក្តីសម្រេចលើការធានារ៉ាប់រង)។ យើងអាចផ្តល់ឱ្យអ្នកនូវពេលវេលាបន្ថែមទៀត ប្រសិនបើអ្នកមានមូលហេតុសមស្របចំពោះការខកកាលកំណត់នោះ។

ដើម្បីស្នើសុំបណ្តឹងឧទ្ធរណ៍ធម្មតា អ្នក ឬវេជ្ជបណ្ឌិតដែលចេញវេជ្ជបញ្ជារបស់អ្នក ឬអ្នកតំណាងដែលត្រូវបានតែងតាំងរបស់អ្នកត្រូវតែផ្ញើសំណើបណ្តឹងឧទ្ធរណ៍ជាលាយលក្ខណ៍អក្សរ ដែលបញ្ជាក់ពីលក្ខណៈរបស់ពាក្យបណ្តឹងតវ៉ាទៅកាន់ នាយកដ្ឋានទទួលបន្ទុកបណ្តឹងសាទុក្ខ និងបណ្តឹងឧទ្ធរណ៍ Medicare របស់ Blue Shield of California។

មានប្រភេទនៃសេចក្តីសម្រេចផ្សេងៗគ្នាមួយចំនួនដែលយើងអាចធ្វើទាក់ទងនឹងបណ្តឹងឧទ្ធរណ៍របស់អ្នក។

សម្រាប់គម្រោងដែលមានអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្ត៖

  • សម្រាប់សេចក្តីសម្រេចអំពីការទូទាត់សម្រាប់សេវា ដែលអ្នកបានទទួលរួចហើយ៖ បន្ទាប់ពីយើងទទួលបានបណ្តឹងឧទ្ធរណ៍របស់អ្នក យើងមានរយៈពេល 60 ថ្ងៃតាមប្រតិទិនដើម្បីពិចារណាឡើងវិញលើសេចក្តីសម្រេចរបស់យើង។ ប្រសិនបើយើងរកឃើញថាជាអត្ថប្រយោជន៍របស់អ្នក យើងត្រូវតែចេញការទូទាត់ប្រាក់ក្នុងរយៈពេល 60 ថ្ងៃតាមប្រតិទិនគិតចាប់ពីថ្ងៃទទួលបានសំណើបណ្តឹងឧទ្ធរណ៍របស់អ្នក។
  • សម្រាប់សេចក្តីសម្រេចធម្មតាអំពីការអនុញ្ញាតការថែទាំផ្នែកវេជ្ជសាស្រ្ត៖ បន្ទាប់ពីយើងទទួលបានបណ្តឹងឧទ្ធរណ៍របស់អ្នក យើងមានរយៈពេលរហូតដល់ 30 ថ្ងៃតាមប្រតិទិនដើម្បីធ្វើសេចក្តីសម្រេច ប៉ុន្តែនឹងធ្វើវាឱ្យបានឆាប់រហ័ស ប្រសិនបើស្ថានភាពសុខភាពរបស់អ្នកតម្រូវបែបនោះ។
  • សម្រាប់សេចក្តីសម្រេចធម្មតាអំពីឱសថផ្នែក B៖ បន្ទាប់ពីយើងទទួលបានបណ្តឹងឧទ្ធរណ៍របស់អ្នក យើងមានរយៈពេលរហូតដល់ប្រាំពីរ ថ្ងៃតាមប្រតិទិនដើម្បីធ្វើសេចក្តីសម្រេច ប៉ុន្តែនឹងធ្វើវាឱ្យបានឆាប់រហ័ស ប្រសិនបើស្ថានភាពសុខភាពរបស់អ្នកតម្រូវបែបនោះ។

សម្រាប់គម្រោងឱសថមានវេជ្ជបញ្ជា៖ 

  • សម្រាប់សេចក្តីសម្រេចលើការទូទាត់ប្រាក់សម្រាប់ឱសថមានវេជ្ជបញ្ជាផ្នែក D ដែលអ្នកបានទទួលរួចហើយ៖ បន្ទាប់ពីយើងទទួលបានបណ្តឹងឧទ្ធរណ៍របស់អ្នក យើងមានរយៈពេល 14 ថ្ងៃតាមប្រតិទិនដើម្បីធ្វើសេចក្តីសម្រេច។ ប្រសិនបើយើងរកឃើញថាជាអត្ថប្រយោជន៍របស់អ្នក យើងមានរយៈពេល 30 ថ្ងៃគិតចាប់ពីថ្ងៃទទួលបានសំណើបណ្តឹងឧទ្ធរណ៍របស់អ្នកដើម្បីចេញការទូទាត់ប្រាក់វិញ។
  • សម្រាប់សេចក្តីសម្រេចធម្មតាអំពីឱសថមានវេជ្ជបញ្ជាផ្នែក D៖ បន្ទាប់ពីយើងទទួលបានបណ្តឹងឧទ្ធរណ៍របស់អ្នក យើងមានរយៈពេលរហូតដល់ប្រាំពីរ ថ្ងៃតាមប្រតិទិនដើម្បីធ្វើសេចក្តីសម្រេច ប៉ុន្តែនឹងធ្វើវាឱ្យបានឆាប់រហ័ស ប្រសិនបើស្ថានភាពសុខភាពរបស់អ្នកតម្រូវបែបនោះ។

ការស្នើសុំបណ្តឹងឧទ្ធរណ៍រហ័ស

ប្រសិនបើអ្នក ឬវេជ្ជបណ្ឌិតរបស់អ្នកជឿជាក់ថា ការរង់ចាំសេចក្តីសម្រេចរបស់បណ្តឹងឧទ្ធរណ៍ធម្មតាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ឬសមត្ថភាពក្នុងការបំពេញមុខងាររបស់អ្នក អ្នកអាចស្នើសុំបណ្តឹងឧទ្ធរណ៍រហ័សបាន។ 

ដើម្បីស្នើសុំការពន្លឿនបណ្តឹងឧទ្ធរណ៍ អ្នក វេជ្ជបណ្ឌិតរបស់អ្នក អ្នកចេញវេជ្ជបញ្ជាផ្សេងទៀត ឬអ្នកតំណាងដែលមានការអនុញ្ញាតត្រូវតែទូរសព្ទ ផ្ញើទូរសារ ឬផ្ញើសំបុត្រមកកាន់យើងខ្ញុំតាម លេខ ឬអាសយដ្ឋានដែលបានរាយខាងក្រោម។ ប្រសិនបើអ្នកទទួលបានបណ្តឹងឧទ្ធរណ៍រហ័ស យើងនឹងផ្តល់ឱ្យអ្នកនូវសេចក្តីសម្រេចរបស់យើងក្នុងរយៈពេល 72 ម៉ោងបន្ទាប់ពីទទួលបានសំណើនោះ។ យើងនឹងផ្តល់ឱ្យអ្នកនូវសេចក្តីសម្រេចឆាប់ជាងនេះ ប្រសិនបើស្ថានភាពសុខភាពរបស់អ្នកតម្រូវឱ្យយើងខ្ញុំធ្វើដូច្នេះ។

ការធ្វើសេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍របស់អ្នក

យើងអាចពន្យារពេលចំពោះបណ្តឹងឧទ្ធរណ៍របស់អ្នករហូតដល់ 14 ថ្ងៃតាមប្រតិទិន ប្រសិនបើអ្នកស្នើសុំការពន្យារពេល ឬប្រសិនបើយើងមានហេតុផលសម្រាប់តម្រូវការឱ្យមានព័ត៌មានបន្ថែម ហើយការពន្យារពេលនោះ គឺដើម្បីជាប្រយោជន៍របស់អ្នក។ ប្រសិនបើយើងមិនផ្តល់ឱ្យអ្នកនូវសេចក្តីសម្រេចរបស់យើងក្នុងរយៈពេលនៃបណ្តឹងឧទ្ធរណ៍ដែលសមស្របទេនោះ សំណើរបស់អ្នកនឹងត្រូវបានបញ្ជូនដោយស្វ័យប្រវត្តិទៅអង្គភាពឯករាជ្យដែលនឹងពិនិត្យមើលលើករណីរបស់អ្នក។

ប្រសិនបើយើងបដិសេធបណ្តឹងឧទ្ធរណ៍ផ្នែកវេជ្ជសាស្រ្តរបស់អ្នក យើងនឹងបញ្ជូនករណីរបស់អ្នកដោយស្វ័យប្រវត្តិទៅអង្គភាពត្រួតពិនិត្យឯករាជ្យដើម្បីពិនិត្យឡើងវិញនូវសេចក្តីសម្រេចរបស់យើង។ ប្រសិនបើការថែទាំ ឬសេវាផ្នែកវេជ្ជសាស្រ្តណាមួយដែលអ្នកបានស្នើសុំនៅតែត្រូវបានបដិសេធនោះ អ្នកអាចប្តឹងឧទ្ធរណ៍ទៅចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ប្រសិនបើតម្លៃបណ្តឹងឧទ្ធរណ៍របស់អ្នកបំពេញតាមលក្ខខណ្ឌតម្រូវអប្បបរមា។ អ្នកនឹងត្រូវបានជូនដំណឹងអំពីសិទ្ធិប្តឹងឧទ្ធរណ៍របស់អ្នក ប្រសិនបើរឿងនេះកើតឡើង។

មានប្រភេទបណ្តឹងឧទ្ធរណ៍ពិសេសមួយផ្សេងទៀត ដែលអនុវត្តតែនៅពេលដែលការធានារ៉ាប់រងនឹងបញ្ចប់សម្រាប់សេវាកម្មក្នុងមណ្ឌលថែទាំសុខភាពជំនាញ (SNF) ទីភ្នាក់ងារសុខភាពតាមផ្ទះ (HHA) ឬមណ្ឌលស្តារនីតិសម្បទាទូទៅសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាល (CORF)។ ប្រសិនបើអ្នកគិតថា ការធានារ៉ាប់រងរបស់អ្នកនឹងបញ្ចប់ឆាប់ពេកនោះ អ្នកអាចប្តឹងឧទ្ធរណ៍ដោយផ្ទាល់ និងភ្លាមៗបានទៅកាន់ក្រុមប្រឹក្សាសេវាសុខភាព ដែលជាអង្គការកែលម្អគុណភាពនៅក្នុងរដ្ឋ California។ 

ប្រសិនបើអ្នកទទួលបានសេចក្តីជូនដំណឹងពីរថ្ងៃមុនពេលការធានារ៉ាប់រងរបស់អ្នកបញ្ចប់ អ្នកត្រូវតែប្រាកដថាដាក់សំណើរបស់អ្នកមិនលើសពីពេលថ្ងៃត្រង់នៃថ្ងៃបន្ទាប់ពីអ្នកទទួលបានសេចក្តីជូនដំណឹងនោះទេ។ ប្រសិនបើអ្នកទទួលបានសេចក្តីជូនដំណឹង ហើយអ្នកមានរយៈពេលច្រើនជាងពីរថ្ងៃមុនពេលការធានារ៉ាប់រងរបស់អ្នកបញ្ចប់ នោះអ្នកត្រូវតែដាក់សំណើរបស់អ្នកមិនលើសពីពេលថ្ងៃត្រង់នៃថ្ងៃមុនពេលដែលការធានារ៉ាប់រង Medicare របស់អ្នកបញ្ចប់។
 

បណ្ដឹងសាទុក្ខ

បណ្តឹងសាទុក្ខគឺជាប្រភេទបណ្តឹងតវ៉ាដែលអ្នកធ្វើឡើង ប្រសិនបើអ្នកមានប្រភេទបញ្ហាផ្សេងទៀតជាមួយគម្រោង Blue Shield of California Medicare ឬម្នាក់ក្នុងចំណោមអ្នកផ្តល់សេវារបស់យើង។ ឧទាហរណ៍៖ អ្នកនឹងដាក់បណ្តឹងសាទុក្ខ ប្រសិនបើអ្នកមានបញ្ហាជាមួយ៖

  • គុណភាពនៃការថែទាំរបស់អ្នក
  • ពេលវេលារង់ចាំសម្រាប់ការណាត់ជួប
  • របៀបដែលវេជ្ជបណ្ឌិតរបស់អ្នក ឬអ្នកដទៃប្រព្រឹត្តមកលើ
  • អាចទាក់ទងនរណាម្នាក់តាមទូរសព្ទ ឬទទួលបានព័ត៌មានដែលអ្នកត្រូវការ
  • អនាម័យ ឬស្ថានភាពរបស់ការិយាល័យវេជ្ជបណ្ឌិត។

ដំណើរការបណ្តឹងសាទុក្ខរបស់យើងមានពីរជំហាន៖

ជំហានទី 1៖ ដាក់ពាក្យបណ្តឹងសាទុក្ខ

ដើម្បីចាប់ផ្តើមដំណើរការ សូមហៅទូរសព្ទទៅតំណាងផ្នែកសេវាបម្រើអតិថិជនក្នុងរយៈពេល 60 ថ្ងៃតាមប្រតិទិននៃព្រឹត្តិការណ៍ ហើយស្នើសុំដាក់បណ្តឹងសាទុក្ខ។ អ្នកក៏អាចដាក់បណ្តឹងសាទុក្ខជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 60 ថ្ងៃតាមប្រតិទិននៃព្រឹត្តិការណ៍ដោយផ្ញើវាទៅកាន់៖

24px_Mail_blue.svg Blue Shield of California 
Medicare Appeals & Grievances
PO Box 927
Woodland Hills, CA 91365-9856

យើងត្រូវតែដោះស្រាយបណ្តឹងសាទុក្ខរបស់អ្នកឱ្យបានឆាប់រហ័សតាមដែលករណីរបស់អ្នកតម្រូវ ដោយផ្អែកលើស្ថានភាពសុខភាពរបស់អ្នក ប៉ុន្តែមិនលើសពី 30 ថ្ងៃបន្ទាប់ពីទទួលបានបណ្តឹងតវ៉ារបស់អ្នកទេ។ យើងអាចពន្យារពេលរហូតដល់ 14 ថ្ងៃ ប្រសិនបើអ្នកស្នើសុំការពន្យារពេល។ យើងក៏អាចពន្យារពេលបានដែរ ប្រសិនបើយើងមានហេតុផលសម្រាប់តម្រូវការឱ្យមានព័ត៌មានបន្ថែម ហើយការពន្យារពេលនោះគឺដើម្បីជាប្រយោជន៍របស់អ្នក។

ប្រសិនបើអ្នកស្នើសុំ "បណ្តឹងសាទុក្ខរហ័ស" ដោយសារយើងបានសម្រេចចិត្តមិនផ្តល់សេចក្តីសម្រេចរហ័ស ឬបណ្តឹងឧទ្ធរណ៍រហ័សដល់អ្នក ឬដោយសារយើងបានស្នើសុំការពន្យារពេលលើសេចក្តីសម្រេចដំបូង ឬបណ្តឹងឧទ្ធរណ៍រហ័សរបស់យើង យើងនឹងបញ្ជូនសំណើរបស់អ្នកទៅនាយកផ្នែកវេជ្ជសាស្ត្រ ដែលមិនពាក់ព័ន្ធនឹងសេចក្តីសម្រេចពីខាងដើមរបស់យើង។ យើងអាចសាកសួរថាតើអ្នកមានព័ត៌មានបន្ថែមដែលមិនមាននៅពេលដែលអ្នកបានស្នើសុំសេចក្តីសម្រេចរហ័សដំបូង ឬបណ្តឹងឧទ្ធរណ៍រហ័សដែរឬទេ។

នាយកផ្នែកវេជ្ជសាស្រ្តនឹងពិនិត្យឡើងវិញនូវសំណើរបស់អ្នក ហើយសម្រេចចិត្តថាតើសេចក្តីសម្រេចពីខាងដើមរបស់យើងសមស្របដែរឬទេ។ យើងនឹងជូនដំណឹងដល់អ្នកអំពីសេចក្តីសម្រេចរបស់យើងក្នុងរយៈពេល 24 ម៉ោងនៃសំណើរបស់អ្នកសម្រាប់បណ្តឹងសាទុក្ខរហ័ស។

ជំហានទី 2៖ សវនាការបណ្តឹងសាទុក្ខ

ប្រសិនបើអ្នកមិនពេញចិត្តនឹងដំណោះស្រាយនេះទេ អ្នកអាចដាក់សំណើជាលាយលក្ខណ៍អក្សរទៅកាន់ផ្នែកបណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខ Medicare របស់ Blue Shield of California សម្រាប់សវនាការបណ្តឹងសាទុក្ខ។ ក្នុងរយៈពេល 31 ថ្ងៃ បន្ទាប់ពីការស្នើសុំជាលាយលក្ខណ៍អក្សររបស់អ្នក យើងនឹងប្រមូលផ្តុំគណៈវិនិច្ឆ័យដើម្បីបើកសវនាការលើករណីរបស់អ្នក។ អ្នកនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសវនាការ ដែលរួមមានគ្រូពេទ្យដែលមិនពាក់ព័ន្ធ និងអ្នកតំណាងមកពីនាយកដ្ឋានដោះស្រាយបណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខ។ អ្នកអាចចូលរួមដោយផ្ទាល់ ឬពីចំងាយតាមប្រព័ន្ធទូរសព្ទ។ បន្ទាប់ពីសវនាការរួច យើងនឹងផ្ញើលិខិតអំពីដំណោះស្រាយចុងក្រោយទៅអ្នក។
 

ការដាក់ពាក្យបណ្ដឹងសាទុក្ខជាមួយគម្រោងរបស់យើង

ប្រសិនបើអ្នកមានបណ្តឹងតវ៉ា សូមបំពេញទម្រង់ពាក្យបណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខរបស់យើងតាមអនឡាញ។ យើងនឹងផ្ញើលទ្ធផលជាលាយលក្ខណ៍អក្សរទៅអ្នក នៅពេលដែលការពិនិត្យសំណើឡើងវិញរបស់អ្នកត្រូវបានបញ្ចប់។ យើងនឹងទាក់ទងអ្នកដោយផ្ទាល់ ប្រសិនបើត្រូវការព័ត៌មានបន្ថែមដើម្បីដំណើរការសំណើរបស់អ្នក។

អ្នកក៏អាចហៅទូរសព្ទមកយើងខ្ញុំដើម្បីដាក់បណ្តឹងតវ៉ាដោយទូរសព្ទទៅ៖

សមាជិកក្នុងគម្រោងឱសថមានវេជ្ជបញ្ជា Medicare Advantage៖

 24px_Phone_blue.svg (800) 776-4466 (TTY: 711) ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ បានប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ពេញមួយឆ្នាំ។

សមាជិកក្នុងគម្រោង Blue Shield Dual Special Needs Plan (D-SNP)៖

 24px_Phone_blue.svg (800) 452-4413 (TTY: 711) ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ បានប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ពេញមួយឆ្នាំ។

សមាជិកក្នុងគម្រោង Blue Shield Balance (HMO)៖

24px_Phone_blue.svg (888) 802-4423 (TTY: 711) ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ បានប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ពេញមួយឆ្នាំ។

 

សមាជិកក្នុងគម្រោងឱសថមានវេជ្ជបញ្ជា Blue Shield Medicare ៖

 24px_Phone_blue.svg (888) 239-6469 (TTY: 711) ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ បានប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ពេញមួយឆ្នាំ។

យើងនឹងព្យាយាមដោះស្រាយបណ្តឹងតវ៉ារបស់អ្នកតាមទូរសព្ទ។ ប្រសិនបើអ្នកស្នើសុំការឆ្លើយតបជាលាយលក្ខណ៍អក្សរ យើងនឹងឆ្លើយតបជាលាយលក្ខណ៍អក្សរដូចគ្នា។ ប្រសិនបើយើងមិនអាចដោះស្រាយបណ្តឹងតវ៉ារបស់អ្នកតាមការហៅទូរសព្ទបានទេ យើងមាននីតិវិធីផ្លូវការដើម្បីពិនិត្យមើលបណ្តឹងតវ៉ារបស់អ្នក។

ប្រសិនបើអ្នកកំពុងទាក់ទងមកយើងខ្ញុំតាមទូរសារ ឬតាមប្រៃសណីយ៍ សូមទាញយក និងបំពេញ  ទម្រង់ពាក្យបណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខរបស់ Blue Shield of California

24px_Mail_blue.svg Blue Shield of California Medicare Appeals & Grievances
PO Box 927
Woodland Hills, CA 91365-9856

 ទូរសារ៖ (916) 350-6510

ករណីលើកលែង បណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខនៅក្នុង ភស្តុតាងនៃការធានារ៉ាប់រងរបស់អ្នក

ខាងក្រោមនេះគឺជាទម្រង់ពាក្យបណ្តឹងសាទុក្ខសម្រាប់គម្រោង Blue Shield Medicare Advantage។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីករណីលើកលែង បណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខ សូមមើល ភស្តុតាងនៃការធានារ៉ាប់រងនៃគម្រោងរបស់អ្នក។ សូមមើល ជំពូកទីប្រាំបួនសម្រាប់គម្រោង MAPD (PDF, 497 KB)។ សូមមើល ជំពូកទីប្រាំពីរសម្រាប់គម្រោង PDP (PDF, 314 KB) ។

បង្ហាញឯកសារអំពី ភស្តុតាង នៃ ការធានារ៉ាប់រង ក្នុងគម្រោងទាំងអស់

ទម្រង់ពាក្យបណ្តឹងតវ៉ារបស់ Medicare

អ្នកអាចផ្តល់មតិកែលម្អដោយផ្ទាល់ទៅកាន់ Medicare អំពីគម្រោងសុខភាព ឬឱសថ Medicare របស់អ្នកជាមួយនឹង ទម្រង់ពាក្យបណ្តឹងតវ៉ារបស់ Medicare

សេចក្តីថ្លែងការណ៍ស្តីពីករណីលើកលែងការទទួលខុសត្រូវ (WOL) អង់គ្លេស (PDF, 44 KB) អេស្ប៉ាញ (PDF, 34 KB)

ដើម្បីមើលឯកសារ PDF អ្នកនឹងត្រូវមានកម្មវិធី Adobe Reader

ព័ត៌មាននេះមិនមែនជាការពណ៌នាពេញលេញអំពីអត្ថប្រយោជន៍ទេ។ ទាក់ទងផ្នែកសេវាបម្រើអតិថិជនតាមលេខដែលមាននៅលើបណ្ណសម្គាល់សមាជិករបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។

សំណួរដែលគេសួរជាញឹកញាប់

អ្នកអាចពិនិត្យមើលអត្ថប្រយោជន៍របស់អ្នកតាមរយៈគណនីអនឡាញរបស់អ្នកបាន។ ចូលទៅកាន់គេហទំព័រ blueshieldca.com/login ដើម្បីចុះឈ្មោះចូល ឬបង្កើតគណនីរបស់អ្នក។ នៅពេលបានឡកចូលរួចហើយ សូមចុចលើ អត្ថប្រយោជន៍។ 

អ្នកក៏អាចទូរសព្ទទៅផ្នែកសេវាបម្រើអតិថិជនតាមលេខដែលមាននៅលើបណ្ណសម្គាល់សមាជិករបស់អ្នកបានផងដែរ។


 

ប្រសិនបើអ្នកចង់ឱ្យនរណាម្នាក់ដាក់ករណីបណ្តឹងឱ្យអ្នក អ្នកអាចជ្រើសរើសនរណាម្នាក់ដើម្បីតំណាងឱ្យអ្នកបាន។ ឧទាហរណ៍ អាចជាសាច់ញាតិ មិត្តភក្តិ មេធាវី ឬវេជ្ជបណ្ឌិត។ ពួកគេអាចដាក់បណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខឱ្យអ្នក និងស្នើសុំការអនុញ្ញាតឱ្យអ្នកបាន។ ដើម្បីធ្វើឱ្យការតែងតាំងនោះស្របច្បាប់ សូមបំពេញ ទម្រង់ពាក្យនៃការតែងតាំងអ្នកតំណាង។ ទាំងអ្នក និងអ្នកតំណាងរបស់អ្នកត្រូវតែចុះហត្ថលេខាលើទម្រង់ពាក្យនោះ។ បន្ទាប់មកផ្ញើវាមកកាន់យើងខ្ញុំវិញតាមអាសយដ្ឋានដែលបង្ហាញនៅលើទម្រង់ពាក្យនោះ។ 

សម្រាប់ព័ត៌មានបន្ថែម សូមមើលភស្តុតាងនៃការធានារ៉ាប់រង របស់អ្នកនៅលើ ទំព័រធនធាន សមាជិក របស់យើង។ 


 

ពេលវេលាគឺអាស្រ័យនឹងករណីជាក់ស្ដែងរបស់អ្នក។ យើងចង់ត្រួតពិនិត្យលម្អិតឡើងវិញ។ យើងប្រហែលជាត្រូវប្រមូលកំណត់ត្រាវេជ្ជសាស្រ្ត និយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក ទាក់ទងអ្នក និង/ឬ ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស។

  • សម្រាប់បណ្តឹងសាទុក្ខ៖ យើងនឹងផ្ញើលិខិតមួយច្បាប់ដែលប្រាប់អ្នកឱ្យដឹងថា យើងបានទទួលការជូនដំណឹងអំពីការព្រួយបារម្ភរបស់អ្នកក្នុងរយៈពេលប្រាំថ្ងៃតាមប្រតិទិន ហើយផ្តល់ជូនអ្នកនូវឈ្មោះរបស់បុគ្គលដែលកំពុងធ្វើការលើការព្រួយបារម្ភនោះ។ ជាធម្មតា យើងនឹងដោះស្រាយវាក្នុងរយៈពេល 30 ថ្ងៃតាមប្រតិទិន។
     
  • សម្រាប់បណ្តឹងឧទ្ធរណ៍ធម្មតា៖ យើងនឹងផ្តល់ឱ្យអ្នកនូវចម្លើយរបស់យើងលើសំណើសម្រាប់ទំនិញឬសេវាកម្មវេជ្ជសាស្រ្តក្នុងរយៈពេល 30 ថ្ងៃតាមប្រតិទិនមុនពេលសេវា (សេវាដែលអ្នកមិនទាន់បានទទួលនៅឡើយ) ឬ 60 ថ្ងៃតាមប្រតិទិនសម្រាប់សេវាកម្មដែលបានទទួលរួចហើយ (សម្រាប់ការទាមទារសំណងបន្ទាប់ពីអ្នកទទួលបានសេវា) បន្ទាប់ពីយើងបានទទួលបណ្តឹងឧទ្ធរណ៍របស់អ្នក។
     
  • សម្រាប់បណ្តឹងឧទ្ធរណ៍ពន្លឿន (ឆាប់រហ័ស) ៖ ដរាបណាសំណើរបស់អ្នកបំពេញតាមតម្រូវការនៃបណ្តឹងឧទ្ធរណ៍ពន្លឿន (ឆាប់រហ័ស) យើងនឹងផ្តល់ឱ្យចម្លើយរបស់យើងដល់អ្នកក្នុងរយៈពេល 72 ម៉ោង បន្ទាប់ពីយើងទទួលបានបណ្តឹងឧទ្ធរណ៍របស់អ្នក។ យើងនឹងផ្ដល់ចម្លើយជូនអ្នកឱ្យបានលឿនជាងនេះ ប្រសិនបើសុខភាពរបស់អ្នកតម្រូវឱ្យយើងធ្វើដូច្នេះ។


សម្រាប់ព័ត៌មានបន្ថែម សូមមើលភស្តុតាងនៃការធានារ៉ាប់រង របស់អ្នកនៅលើ ទំព័រធនធាន សមាជិក របស់យើង។ 


 

សមាជិកប្រហែលជាបានប្រើសេវា ឬបានស្នើសុំទំនិញដែលមិនបានធានារ៉ាប់រងដោយគម្រោង។ សមាជិកអាចមានការព្យាបាលដែលមិនត្រូវបានចាត់ទុកថា ចាំបាច់ ឬមិនទទួលបានការអនុម័ត។


 

យើងអាចធ្វើការពិនិត្យឡើងវិញពន្លឿន (ឆាប់រហ័ស) សម្រាប់បណ្តឹងឧទ្ធរណ៍នៅពេលដែលមានការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពរបស់សមាជិក។ វារួមមានការឈឺចាប់ធ្ងន់ធ្ងរ និងការអាចបាត់បង់ជីវិត។ 

សូមកុំទូរសព្ទទៅសាកសួរករណីនេះ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកអាចពន្យារពេលដំណើការដោយយកអ្នកតំណាងម្នាក់ចេញពីការត្រួតពិនិត្យមើលឡើងវិញ។ 

ប៉ុន្តែ ប្រសិនបើអ្នកមានព័ត៌មានបន្ថែមដើម្បីផ្តល់សម្រាប់ករណីរបស់អ្នក យើងលើកទឹកចិត្តអ្នកឱ្យទូរសព្ទទៅ។


 

វាអាស្រ័យនឹងស្ថានភាពជាក់ស្ដែងរបស់អ្នក។ ក្នុងករណីខ្លះ ច្បាប់តម្រូវឱ្យយើងផ្ញើការទំនាក់ទំនងជាក់លាក់តាមប្រៃសណីយ៍។ នៅពេលណាដែលអាចធ្វើទៅបាន យើងនឹងគោរពតាមរបៀបទំនាក់ទំនងដែលអ្នកចូលចិត្ត។


 

យើងចង់ប្រាកដថា អ្នកយល់ដឹងអំពីសិទ្ធិរបស់អ្នក។ នោះហើយជាមូលហេតុដែលលិខិតសម្រេចនីមួយៗភ្ជាប់មកជាមួយព័ត៌មានអំពីសកម្មភាពដែលអ្នកអាចធ្វើបានបន្ទាប់ អាស្រ័យលើករណីរបស់អ្នក។


 

យើងធ្វើការជាមួយអង្គការជាច្រើនដែលត្រួតពិនិត្យការថែទាំសុខភាព។ ពួកគេជាច្រើនមានវិធានដើម្បីធានាថា ដំណើការបណ្តឹងឧទ្ធរណ៍មានភាពយុត្តិធម៌។ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការទាំងនោះ សូមចូលទៅកាន់គេហទំព័ររបស់ពួកគេដែលបានបង្ហាញនៅលើលិខិតបណ្តឹងឧទ្ធរណ៍របស់អ្នក។


 

បុគ្គលដែលបានដាក់សំណើរបស់អ្នក (អ្នក ឬអ្នកតំណាងរបស់អ្នក) ត្រូវតែជាអ្នកដែលដកសំណើបណ្តឹងឧទ្ធរណ៍ ឬបណ្ដឹងសាទុក្ខរបស់អ្នក។ អ្នក ឬអ្នកតំណាងរបស់អ្នកអាចហៅទូរសព្ទទៅអ្នកសម្របសម្រួលដែលត្រូវបានចាត់តាំងសម្រាប់ករណីរបស់អ្នក ហើយអនុញ្ញាតឱ្យពួកគេដឹងឮ។ ម៉្យាងវិញទៀត អ្នក ឬអ្នកតំណាងរបស់អ្នកអាចអនុញ្ញាតឱ្យផ្នែកសេវាបម្រើអតិថិជនដឹងឮ ហើយពួកគេនឹងប្រាប់អ្នកសម្របសម្រួលករណីរបស់អ្នក។ ដើម្បីទាក់ទងផ្នែកសេវាបម្រើអតិថិជន សូមហៅទូរសព្ទទៅលេខនៅលើបណ្ណសម្គាល់សមាជិករបស់អ្នក។ 


 

Y0118_23_613A_C 09132023
H2819_23_613A_C 09132023
ទំព័រដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/01/2023