ការក្លែងបន្លំ ការបំផ្លាញ និងការរំលោភបំពាន
ការក្លែងបន្លំលើការថែទាំសុខភាព
គោលបំណងនៃព័ត៌មាននេះ គឺដើម្បីបង្កើនការយល់ដឹងរបស់អ្នកអំពីការក្លែងបន្លំលើការថែទាំសុខភាព និងដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការរបស់អ្នកក្នុងការរាយការណ៍អំពីឧប្បត្តិហេតុសង្ស័យទៅកាន់ Blue Shield of California។ អ្នកគ្រប់គ្នាគួរយល់ដឹងពីការក្លែងបន្លំ និងការរំលោភបំពានដែលអាចកើតមាន ហើយរាយការណ៍ពីឧប្បត្តិហេតុនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ការក្លែងបន្លំផ្នែកថែទាំសុខភាពជាបញ្ហាធំដែលកាន់តែអាក្រក់ទៅៗ វាកើតឡើងនៅពេលដែលនរណាម្នាក់ ដូចជាអ្នកផ្តល់សេវា សមាជិក ឬបុគ្គលណាមួយព្យាយាមបន្លំដោយចេតនា វាអាចជាគ្រោងគ្រោងទុក ឬអ្នកផ្តល់សេវាថែទាំសុខភាពបំពានច្បាប់ដើម្បីជួយអ្នកជំងឺ ទោះយ៉ាងណាក៏ដោយ វាជាបញ្ហាធ្ងន់ធ្ងរដែលយើងត្រូវដោះស្រាយ។ វាធ្វើឱ្យអ្នកជំងឺបាត់បង់សេវា និងធនធានដែលសំខាន់ចំពោះសុខុមាលភាពរបស់ពួកគេ។
តាមនិយមន័យ កាក្លែងបន្លំមានន័យថា នរណាម្នាក់កំពុងព្យាយាមទទួលបានអ្វីមួយដែលមានតម្លៃ ដោយការបោកបញ្ឆោត ការបំភាន់ ឬការលាក់បាំងដោយចេតនា។ វាមានការក្លែងបន្លំច្រើនប្រភេទ ព្រោះវាជាប្រភេទមនុស្សដែលប្រព្រឹត្ត ហើយការក្លែងបន្លំនៅក្នុងប្រព័ន្ធសុខាភិបាល គឺមិនមានករណីលើកលែងទេ។ ខាងក្រោមនេះ គឺជាឧទាហរណ៍ការកែងបន្លំលើការថែទាំសុខភាពជាទូទៅមួយចំនួន៖
- ការក្លែងបន្លំពីអ្នកផ្តល់សេវា
- ការចេញវិក្កយបត្រសម្រាប់សេវាដែលមិនបានផ្តល់ជូន
- ការចេញវិក្កយបត្រសម្រាប់សេវាដែល "ឥតគិតថ្លៃ"
- ការរាយការណ៍មិនត្រឹមត្រូវអំពីការធ្វើរោគវិនិច្ឆយ ឬនីតិវិធីព្យាបាលដើម្បីបង្កើនការទូទាត់ឱ្យបានច្រើនបំផុត
- ការលើកលែងប្រាក់កាត់កង និង/ឬការបង់ប្រាក់រួម (ការបំបែកការចំណាយ ការសរសេរកូដឡើងតម្លៃ)
- ការបង្ហាញកាលបរិច្ឆេទមិនត្រឹមត្រូវ ឬការពណ៌នាអំពីសេវាមិនត្រឹមត្រូវ
- ការចេញវិក្កយបត្រលើសេវាដែលមិនត្រូវបានធានារ៉ាប់រងថា ជាសេវាដែលត្រូវបានធានារ៉ាប់រង
- ការក្លែងបន្លំពីអ្នកជាវ
- "ឱ្យខ្ចី" បណ្ណសម្គាល់សមាជិកទៅនរណាម្នាក់
- ផ្លាស់ប្តូរចំនួនទឹកប្រាក់ដែលគិតថ្លៃលើទម្រង់ពាក្យទាមទារសំណង ឬបង្កាន់ដៃសម្រាប់ឱសថមានវេជ្ជបញ្ជា
- ការដាក់ពាក្យទាមទារសំណងមិនត្រឹមត្រូវ
- ការក្លែងបន្លំពីអ្នកដែលមិនមែនជាអ្នកជាវ
- ការប្រើប្រាស់បណ្ណសម្គាល់សមាជិកដែលគេលួចដើម្បីទទួលបានសេវាវេជ្ជសាស្រ្ត
ការក្លែងបន្លំលើការថែទាំសុខភាពធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ប្រហែល $60 ពាន់លានក្នុងមួយឆ្នាំ។ នៅឆ្នាំ 1989 គម្រោង Blue Shield បានបង្កើតអង្គភាពស៊ើបអង្កេតពិសេស ដើម្បីប្រមូលផ្តុំការងាររបស់ក្រុមហ៊ុន ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មនេះ។
កិច្ចសហប្រតិបត្តិការជាមួយការងារប្រឆាំងនឹងការក្លែងបន្លំនៅក្នុងឧស្សាហកម្មនេះ ក៏ដូចជាការងាររបស់សហព័ន្ធ រដ្ឋ ភ្នាក់ងារនិយតកម្ម និងអាជ្ញាធរមូលដ្ឋាន គឺជាផ្នែកមួយដ៏សំខាន់នៃសកម្មភាពរបស់នាយកដ្ឋាន។ សកម្មភាពឧក្រិដ្ឋកម្មត្រូវបានបញ្ជូនទៅទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
តើអ្នកត្រូវធ្វើអ្វីខ្លះ ប្រសិនបើអ្នកសង្ស័យថា មានការក្លែងបន្លំ
យើងអំពាវនាវដល់អ្នកទាំងអស់ឱ្យផ្ដល់ដំណឹងដល់យើងខ្ញុំ នៅពេលដែលពួកគេសង្ស័យថាមានការក្លែងបន្លំ។ ប្រសិនបើអ្នកសង្ស័យថាមានបញ្ហាក្លែងបន្លំ សូមទូរសព្ទមកយើងខ្ញុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ឧប្បត្តិហេតុទាំងអស់ដែលបានរាយការណ៍ត្រូវបានយកចិត្តទុកដាក់។ អ្នកអាចនឹងនៅជាមិនបញ្ចេញឈ្មោះ ឬបញ្ចូលព័ត៌មានទំនាក់ទំនងរបស់អ្នក។ SIU ពិនិត្យមើលរបាយការណ៍ទាំងអស់ ហើយអាចទាក់ទងអ្នក ប្រសិនបើត្រូវការព័ត៌មានបន្ថែម។
រាល់ឧប្បត្តិហេតុនៃការក្លែងបន្លំដែលបានរកឃើញ និងបញ្ឈប់ បានជួយសន្សំថវិកាសម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ ដូចនេះ វាសំខាន់សម្រាប់អ្នក ក៏ជាយើងខ្ញុំផងដែរ។
- (800) 221-2361៖ បណ្តាញទូរសព្ទពិសេសនេះត្រូវបានគ្រប់គ្រងដោយអង្គភាពស៊ើបអង្កេតពិសេសរបស់ Blue Shield ក្នុងអំឡុងពេលម៉ោងធ្វើការធម្មតា និងផ្តល់ព័ត៌មានរាយការណ៍។
- (855) 296-9092៖ បណ្ដាញទូរសព្ទពិសេសនេះមានបុគ្គលិក 24/7/365 ហើយអាចផ្ដល់ព័ត៌មាន និងរាយការណ៍ពីការសង្ស័យថា មានការក្លែងបន្លំ។
- ផ្ញើអ៊ីមែលទៅ MedicareStopFraud@bIueshieIdca.com ក្នុង ករណីសង្ស័យថា មានការក្លែងបន្លំលើ Medicare។
- ដាក់ស្នើសំណួរតាមរយៈអ៊ីនធឺណិតនៅ https://www.blueshieldca.com/en/home/about-blue-shield/preventing-fraud/fraud-report
- ដើម្បីហៅទូរសព្ទទៅ Medicare សូមទូរសព្ទទៅ៖ (800) 633-4227បាន 24 ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ [TTY: (877) 486-2048]
MULTIPLAN_23_580A_C 08232023
ទំព័រដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/01/2023