បញ្ជីត្រួតពិនិត្យរយៈពេលចុះឈ្មោះប្រចាំឆ្នាំ (AEP) របស់អ្នក

5 ជំហានដើម្បីពិចារណាលើកត្តាដែលសំខាន់បំផុត៖ អ្នក

Senior couple paying bills at home
1151623803

រយៈពេលចុះឈ្មោះប្រចាំឆ្នាំ (AEP) គឺជាពេលវេលាប្រចាំឆ្នាំដែលអ្នកអាចសម្រេចចិត្តបន្ដនៅក្នុងគម្រោងសុខភាពបច្ចុប្បន្នរបស់អ្នក ឬធ្វើការផ្លាស់ប្តូរសម្រាប់ឆ្នាំខាងមុខ។ នៅពេលអ្នកពិចារណាលើការធានារ៉ាប់រងសម្រាប់ឆ្នាំក្រោយ វាមានសារៈសំខាន់ណាស់ក្នុងការពិនិត្យឡើងវិញនូវសេចក្តីជូនដំណឹងប្រចាំឆ្នាំរបស់អ្នកអំពីការផ្លាស់ប្តូរ – ឬ ANOC។ កូនសៀវភៅនេះបង្ហាញអំពីការផ្លាស់ប្តូរណាមួយចំពោះការធានារ៉ាប់រងនៅក្នុងគម្រោងបច្ចុប្បន្នរបស់អ្នក ការចំណាយ ឬតំបន់ផ្តល់សេវាដែលនឹងមានប្រសិទ្ធភាពនៅក្នុងខែមករា។ អ្នកគួរតែទទួលបាន ANOC របស់អ្នកតាមប្រៃសណីយ៍ ឬតាមអ៊ីមែល ប្រសិនបើជ្រើសរើសនៅចុងខែកញ្ញា។

ដើម្បីជួយអ្នកក្នុងការសម្រេចចិត្តថាតើគម្រោងបច្ចុប្បន្នរបស់អ្នកនឹងបំពេញតម្រូវការរបស់អ្នកសម្រាប់ឆ្នាំក្រោយដែរឬទេ យើងបានបង្កើតបញ្ជីត្រួតពិនិត្យនៅខាងក្រោមនេះ។  ចំណាំ៖ ប្រសិនបើអ្នករីករាយនឹងគម្រោងបច្ចុប្បន្នរបស់អ្នក នោះអ្នកមិនចាំបាច់ធ្វើការអ្វីឡើយ។ វានឹងបន្តដោយស្វ័យប្រវត្តិ។

  ជំហានដំបូង៖ ពិនិត្យមើលអត្ថប្រយោជន៍បច្ចុប្បន្នរបស់អ្នក 

ប្រសិនបើអ្នកចង់បន្តគម្រោងបច្ចប្បន្នរបស់អ្នក អ្នកមិនចាំបាច់ធ្វើអ្វីទេ – អ្នកនឹងបន្ដគម្រោងសម្រាប់ឆ្នាំក្រោយដោយស្វ័យប្រវត្តិ។ ប្រសិនបើអ្នកចង់ធ្វើការផ្លាស់ប្តូរ ចាប់ពីថ្ងៃទី 15 ខែតុលា អ្នកអាចផ្លាស់ប្តូរគម្រោងរបស់អ្នកសម្រាប់ឆ្នាំ 2024។ អ្នកផ្លាស់ប្ដូររហូតដល់ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2023។ អ្នកអាចពិនិត្យមើលអត្ថប្រយោជន៍បច្ចុប្បន្នរបស់អ្នកដោយចូលក្នុងផតថលសមាជិក។ 

  ជំហានទីពីរ៖ មើលថាតើអត្ថប្រយោជន៍របស់គម្រោងបច្ចុប្បន្នរបស់អ្នកនឹងផ្លាស់ប្តូរដែរឬទេ

ពិនិត្យមើលនៅក្នុង ANOC របស់អ្នក ដើម្បីរកមើលថាតើថ្លៃបង់ធានារ៉ាប់រងប្រចាំខែ ឬការកាត់ថ្លៃរបស់អ្នកកំពុងផ្លាស់ប្តូរសម្រាប់ឆ្នាំ 2024 ហើយថាតើការធានារ៉ាប់រងរបស់អ្នកនឹងនៅតែបំពេញតាមតម្រូវការរបស់អ្នកដែរឬទេ។ ប្រសិនបើអ្នកមិនបានទទួល ANOC របស់អ្នកទេ សូមចូលទៅកាន់ទំព័រឯកសារគម្រោង ឬទូរសព្ទទៅផ្នែកបម្រើសេវាអតិថិជន។ 

  ជំហានទីបី៖ មើលថាតើអត្ថប្រយោជន៍របស់គម្រោងបច្ចុប្បន្នរបស់អ្នកនឹងផ្លាស់ប្តូរដែរឬទេ

សូមអាន ANOC របស់អ្នក ដើម្បីមើលថាតើការចំណាយចេញពីហោប៉ៅរបស់អ្នកកំពុងផ្លាស់ប្តូរដែរឬទេ ប្រសិនបើឱសថណាមួយរបស់អ្នកនឹងមានការរឹតបន្តឹងថ្មីដែរឬទេ។ ពិនិត្យមើលថាតើអ្នកនឹងអាចប្រើឱសថស្ថានដូចគ្នាដែរឬទេ។ ប្រសិនបើមានការផ្លាស់ប្តូរ អ្នកអាចស្វែងយល់បន្ថែមដោយចូលមើលទំព័របញ្ជីឱសថរបស់យើង។ 

  ជំហានទីបួន៖ ផ្ទៀងផ្ទាត់ថា អ្នកផ្តល់សេវាវេជ្ជសាស្រ្តដែលអ្នកពឹងផ្អែក បន្តនៅក្នុងបណ្តាញ

វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស មន្ទីរពេទ្យ និងអ្នកផ្តល់សេវាផ្សេងទៀតដែលត្រូវបានធានារ៉ាប់រងក្រោមគម្រោងរបស់អ្នកអាចផ្លាស់ប្តូរតាមពេលវេលា ដូច្នេះត្រូវប្រាកដថាអ្នកដែលប្រើប្រាស់នៅតែស្ថិតនៅក្នុងបណ្តាញរបស់យើង។

  ជំហានចុងក្រោយ៖ ស្វែងយល់ពីជម្រើសគម្រោងសុខភាពរបស់អ្នក

សូមពិនិត្យមើលគម្រោង Medicare ផ្សេងទៀតរបស់យើង ដើម្បីពិនិត្យមើលថាតើគម្រោងមួយណាសមស្របជាងសម្រាប់អ្នក។

ប្រសិនបើអ្នកមានសំណួរ សូមចូលទៅកាន់ទំព័រធនធានសមាជិករបស់យើង ឬទូរសព្ទទៅ ផ្នែកបម្រើសេវាអតិថិជនតាមលេខទូរសព្ទនៅលើបណ្ណសម្គាល់សមាជិក Blue Shield របស់អ្នក។

អ្នកក៏អាចចុះឈ្មោះសម្រាប់ការណែនាំនិម្មិតសម្រាប់សមាជិករបស់យើងមួយ ដើម្បីសួរសំណួរនិងស្តាប់ដោយផ្ទាល់ពីសមាជិកក្រុមការងារ Blue Shield របស់យើង។ យើងខ្ញុំនៅទីនេះសម្រាប់អ្នក។

ទទួលបាន ANOC របស់អ្នកតាមអនឡាញ

ពិនិត្យមើលសេចក្តីជូនដំណឹងប្រចាំឆ្នាំ 2024 របស់អ្នកអំពីការផ្លាស់ប្តូរនៅក្នុងបញ្ជីឯកសារគម្រោងនៅក្រោមគម្រោង និងឈ្មោះខោនធីរបស់អ្នក។ 

Y0118_23_356A_C 07092023

ទំព័រដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/01/2023

*ច្បាប់ចម្លងឥតគិតថ្លៃដោយគ្មានកាតព្វកិច្ចត្រូវចុះឈ្មោះ។

© California Physician’s Service DBA Blue Shield of California 1999-2023. រក្សាសិទ្ធិគ្រប់យ៉ាង។

California Physician’s Service DBA Blue Shield of California គឺជាសមាជិកឯករាជ្យរបស់ Blue Shield Association។

Blue Shield of California 601 12th Street, Oakland, CA 94607។

សម្រាប់គម្រោង Blue Shield Medicare Advantage Plan៖ Blue Shield of California គឺជាគម្រោង HMO, HMO D-SNP, PPO និង PDP ដែលមានកិច្ចសន្យាជាមួយ Medicare និងកិច្ចសន្យាជាមួយកម្មវិធី Medicaid រដ្ឋ California។ ការចុះឈ្មោះនៅក្នុង Blue Shield of California អាស្រ័យទៅលើការបន្តកិច្ចសន្យា។

 
 
ក្រុមហ៊ុនគោរពតាមច្បាប់រដ្ឋជាធរមាន និងច្បាប់សិទ្ធិស៊ីវិលសហព័ន្ធ និងមិនរើសអើង មិនរាប់បញ្ចូលមនុស្ស ឬប្រព្រឹត្តចំពោះពួកគេខុសៗគ្នាដោយផ្អែកលើពូជសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិសាសន៍ អត្តសញ្ញាណក្រុមជនជាតិដើមភាគតិច ស្ថានភាពវេជ្ជសាស្ត្រ ព័ត៌មានហ្សែន ពូជពង្ស សាសនា ភេទ ស្ថានភាពអាពាហ៍ពិពាហ៍ យេនឌ័រ អត្តសញ្ញាណយេនឌ័រ ទំនោរផ្លូវភេទ អាយុ ពិការភាពផ្លូវចិត្ត ឬពិការភាពរាងកាយ។ La compañía cumple con las leyes de derechos civiles federales y estatales aplicables, y no discrimina, ni excluye ni trata de manera diferente a las personas por su raza, color, país de origen, identificación con determinado grupo étnico, condición médica, información genética, ascendencia, religión, sexo, estado civil, género, identidad de género, orientación sexual, edad, ni discapacidad física ni mental. 本公司遵守適用的州法律和聯邦民權法律,並且不會以種族、膚色、原國籍、族群認同、醫療狀況、遺傳資訊、血統、宗教、性別、婚姻狀況、性別認同、性取向、年齡、精神殘疾或身體殘疾而進行歧視、排斥或區別對待他人。