សេវាក្នុងកម្មវិធីគ្រប់គ្រងការព្យាបាលដោយឱសថ

កម្មវិធីគ្រប់គ្រងការព្យាបាលដោយឱសថ (MTM) ត្រូវបានតម្រូវដោយសេវាមជ្ឈមណ្ឌលសម្រាប់សេវា Medicare និង Medicaid (CMS) របស់អ្នកឧបត្ថម្ភ Medicare ផ្នែក D ទាំងអស់។ គោលបំណងនៃកម្មវិធី MTM គឺសម្រាប់ឱសថការី ឬអ្នកមានវិជ្ជាជីវៈផ្នែកសុខភាពផ្សេងទៀត ដើម្បីជួយសមាជិក Medicare ផ្នែក D ដែលមានតម្រូវការសុខភាពស្មុគស្មាញក្នុងការគ្រប់គ្រងឱសថរបស់ពួកគេ។

ឱសថការីដែលមកពីគម្រោង Blue Shield of California ឬអ្នកលក់ដែលបានចុះកិច្ចសន្យារបស់យើង OutcomesTMនឹងផ្តល់សេវា MTM សម្រាប់សមាជិកដែលមានសិទ្ធិទទួលបានកម្មវិធីនេះ។ ឱសថការីទាំងនេះមកពី OutcomesTMជាសហគមន៍មូលដ្ឋាន ឬជាផ្នែកមួយនៃ បណ្ដាញអ្នកផ្តល់សេវាជាឱសថការី របស់យើង ហើយនឹងផ្តល់ការពិនិត្យវាយតម្លៃលើឱសថតាមទូរសព្ទ ឬដោយផ្ទាល់ ដើម្បីជួយសមាជិក៖

  • យល់ដឹងពីឱសថ និងលក្ខខណ្ឌរបស់ពួកគេ
  • កាត់បន្ថយហានិភ័យនៃផលរំខានពីការប្រើប្រាស់ថ្នាំ រួមទាំងប្រតិកម្មរវាងឱសថ
  • វាយតម្លៃថាតើមានជម្រើសផ្សេងទៀតដែលមានតម្លៃទាបដែរឬទេ

សិទ្ធិទទួលបានកម្មវិធីគ្រប់គ្រងការព្យាបាលដោយឱសថ Medicare ផ្នែក D

សមាជិកនឹងត្រូវបានចុះឈ្មោះក្នុងកម្មវិធី MTM របស់យើង ប្រសិនបើពួកគេបំពេញបានតាមកម្រិតអប្បបរមានៃ CMS ដូចខាងក្រោម (អ្នកទទួលផលត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យនីមួយៗ) ៖

  1. បានធ្វើរោគវិនិច្ឆ័យរកឃើញថា មានលក្ខខណ្ឌជំងឺរ៉ាំរ៉ៃចំនួនបីដូចខាងក្រោមនេះ៖
    • ជំងឺវង្វេងវង្វាន់
    • ជំងឺសន្លាក់ឆ្អឹង – ជំងឺរលាកសន្លាក់ឆ្អឹង (រួមមានជំងឺសន្លាក់ឆ្អឹង ជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ) 
    • ជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ (CHF)
    • ជំងឺទឹកនោមផ្អែម
    • ជំងឺលើសជាតិខ្លាញ់ក្នុងឈាម
    • ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ (ESRD)
    • វីរុសកង្វះភាពស៊ាំរបស់មនុស្ស/រោគសញ្ញាកង្វះភាពស៊ាំដែលមាន (HIV/AIDS)
    • សម្ពាធឈាមខ្ពស់
    • សុខភាពផ្លូវចិត្ត (រួមមានជំងឺបាក់ទឹកចិត្ត ជំងឺវិកលចរិកៈ ជំងឺបាយប៉ូឡា និងស្ថានភាពសុខភាពផ្លូវចិត្តរ៉ាំរ៉ៃ/ពិការផ្សេងទៀត)
    • ជំងឺផ្លូវដង្ហើម (រួមមានជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) និងជំងឺសួតរ៉ាំរ៉ៃផ្សេងទៀត)
  2. ទទួលបានឱសថថែទាំផ្នែក D ដែលមានការរ៉ាប់រងយ៉ាងហោចណាស់ប្រាំបីមុខក្នុងមួយខែ
  3. ទំនងជាចំណាយយ៉ាងហោចណាស់ $1,663 ក្នុងថ្លៃឱសថផ្នែក D ប្រចាំឆ្នាំ

ប្រសិនបើអ្នកមានសិទ្ធិទទួលបានកម្មវិធីនេះ អ្នកនឹងទទួលបានលិខិតណែនាំអំពីកម្មវិធី និងរួមបញ្ចូលព័ត៌មានអំពីរបៀបកំណត់ពេលណាត់ជួបជាមួយឱសថការីផងដែរ។ អ្នកក៏អាចទទួលបានការហៅទូរសព្ទដោយស្វ័យប្រវត្តិ ឬដោយផ្ទាល់ពីអ្នកមានវិជ្ជាជីវៈផ្នែកសុខភាពដែលនឹងផ្តល់ព័ត៌មានបន្ថែមអំពីកម្មវិធី MTM ផងដែរ។

អ្នកមិនបាច់ចំណាយបន្ថែមទៀតទេ ហើយអ្នកអាចសម្រេចចិត្តមិនចូលរួមក៏បាន។ ប្រសិនបើអ្នកមិនចង់ ឬមិនអាចចូលរួមបាន សូមទាក់ទងទៅ Blue Shield of California ដើម្បីដកខ្លួនចេញពីកម្មវិធីនេះ។ ទោះជាយ៉ាងណាក៏ដោយ យើងសូមណែនាំ ឱ្យអ្នកប្រើប្រាស់អត្ថប្រយោជន៍នៃសេវានេះឱ្យបានពេញលេញ ប្រសិនបើអ្នកបំពេញបានតាមតម្រូវការសិទ្ធិទទួលបានកម្មវិធីនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីគ្រប់គ្រងការព្យាបាលដោយឱសថរបស់យើង សូមទូរសព្ទទៅផ្នែកសេវាបម្រើអតិថិជនរបស់ Blue Shield តាមលេខនៅលើកាតសម្គាល់របស់អ្នក។

 

សេវាក្នុងកម្មវិធីគ្រប់គ្រងការព្យាបាលដោយឱសថ

កម្មវិធី MTM មានសេវាចំនួនពីរសំខាន់ៗ៖

  • ការពិនិត្យមើលឱសថគ្រប់ជ្រុងជ្រោយប្រចាំឆ្នាំ (CMR)
  • ការពិនិត្យមើលឱសថគោលដៅ (TMR)

ឱសថការី នឹងធ្វើការដោយផ្ទាល់ជាមួយសមាជិក និងអ្នកផ្តល់សេវាដែលមានសិទ្ធិទទួលបានសេវាដើម្បីជួយធ្វើឱ្យប្រាកដថា សមាជិកទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីឱសថដែលពួកគេប្រើ។

 

1. ការពិនិត្យមើលឱសថគ្រប់ជ្រុងជ្រោយប្រចាំឆ្នាំ (CMR)

ឱសថការីនឹងពិគ្រោះយោបល់មួយទល់នឹងមួយតាមទូរសព្ទ ឬដោយផ្ទាល់ជាមួយសមាជិកដើម្បីពិនិត្យមើលប្រវត្តិឱសថរបស់ពួកគេ រួមមានឱសថមានវេជ្ជបញ្ជា និងគ្មានវេជ្ជបញ្ជា (OTC) និងការព្យាបាលដោយប្រើឱសថជំនួស។

សមាជិកនឹងទទួលបានសេចក្តីសង្ខេបជាលាយលក្ខណ៍អក្សរនៃការពិគ្រោះយោបល់នេះជាមួយនឹងការវាយតម្លៃ និងយោបល់ណែនាំដែលពាក់ព័ន្ធ។ ឱសថការីក៏អាចទាក់ទងទៅគ្រូពេទ្យដែលចេញវេជ្ជបញ្ជារបស់សមាជិក ដើម្បីសម្របសម្រួលការថែទាំ ឬណែនាំឱ្យមានការផ្លាស់ប្តូរការព្យាបាលជាដើម។

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសាអង់គ្លេស(PDF, X KB)

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសាអេស្ប៉ាញ (PDF, X KB)

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសាអារ៉ាប់ (PDF, X KB)

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសាអាមេនី (PDF, X KB)

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសាចិនសម័យ(PDF, X KB)

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសាចិនបុរាណ (PDF, X KB)

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសាហ្វាស៊ី (PDF, X KB)

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសាខ្មែរ (PDF, X KB)

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសាកូរ៉េ (PDF, X KB)

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសារុស្ស៊ី (PDF, X KB)

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសាតាហ្កាឡុក (PDF, X KB)

ឯកសារស្តង់ដាសម្រាប់ចែកអ្នកជំងឺ ភាសាវៀតណាម (PDF, X KB)

 

2. ការពិនិត្យមើលឱសថគោលដៅ (TMR)

TMR ដោះស្រាយបញ្ហាឱសថដែលបានកំណត់ជាក់លាក់ ឬវាយតម្លៃថាតើមានបញ្ហាទាក់ទងនឹងឱសថអាចកើតមានដែរឬទេ ហើយនឹងត្រូវធ្វើឡើង សម្រាប់សមាជិកដែលមានសិទ្ធិទទួលបានយ៉ាងហោចណាស់រៀងរាល់ត្រីមាសពេញមួយឆ្នាំ។

ឱសថការីនឹងតាមដានជាមួយសមាជិកតាមតម្រូវការ ហើយអាចទាក់ទងគ្រូពេទ្យដែលចេញវេជ្ជបញ្ជារបស់សមាជិក ឬគ្រូពេទ្យថែទាំបឋម ដើម្បីណែនាំឱ្យមានការផ្លាស់ប្តូរការព្យាបាល។

Y0118_24_492A2_C 09262024
H2819_24_492A2_C Accepted 10022024

ទំព័រដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/01/2024