គោលការណ៍ និង ដំណើរការផ្លាស់ប្ដូរការឱ្យឱសថ
ប្រសិនបើអ្នកជាសមាជិកថ្មី ហើយកំពុងប្រើឱសថមានវេជ្ជបញ្ជាដែលមិនមាននៅក្នុង បញ្ជីឱសថនៃគម្រោងរបស់អ្នក (បញ្ជីឱសថដែលមានការធានារ៉ាប់រង) ទេនោះ អ្នកនឹងត្រូវធ្វើតាមដំណើរការផ្លាស់ប្តូរឱសថរបស់យើង។ ស្វែងយល់អំពីជម្រើសរបស់អ្នកសម្រាប់ ដំណើរការនេះនៅក្នុងផ្នែកនេះ។ អ្នកក៏អាចអានគោលការណ៍ផ្លាស់ប្តូររបស់យើងបានផងដែរ។
តើត្រូវធ្វើអ្វីខ្លះ ប្រសិនបើឱសថរបស់អ្នកមិនមាននៅក្នុងបញ្ជីឱសថ ឬប្រសិនបើឱសថត្រូវបានដាក់កម្រិតតាមវិធីណាមួយ
ប្រសិនបើឱសថរបស់អ្នកមិនមាននៅក្នុងបញ្ជីឱសថដែលបានអនុញ្ញាត ឬត្រូវបានដាក់កំហិត៖
- អ្នកអាចប្តូរទៅឱសថមួយទៀតបាន។
- អ្នកអាចស្នើសុំការលើកលែង និងស្នើសុំគម្រោងឱ្យធានារ៉ាប់រងលើឱសថ ឬដកការដាក់កំហិតចេញពីឱសថនោះ។
- អ្នកប្រហែលជាអាចទទួលបានការផ្គត់ផ្គង់ឱសថជាបណ្តោះអាសន្ន។ នេះនឹងផ្តល់ឱ្យអ្នក និងវេជ្ជបណ្ឌិតរបស់អ្នកនូវពេលវេលាដើម្បីផ្លាស់ប្តូរទៅប្រើឱសថមួយទៀត ឬដើម្បីដាក់ពាក្យលើកលែង។
ចំណាំ៖ មានតែសមាជិកដែលស្ថិតនៅក្នុងស្ថានភាពជាក់លាក់មួយចំនួនប៉ុណ្ណោះដែលអាចទទួលបានការផ្គត់ផ្គង់បណ្តោះអាសន្ន។ (សូមមើលនៅខាងក្រោម)
តម្រូវការសម្រាប់ការផ្គត់ផ្គង់បណ្តោះអាសន្ន
ស្ថិតនៅក្រោមកាលៈទេសៈជាក់លាក់មួយចំនួន គម្រោង Blue Shield of California Medicare របស់អ្នកអាចផ្តល់ការផ្គត់ផ្គង់ឱសថបណ្តោះអាសន្នដែលអ្នកត្រូវការបាន។ ការធ្វើបែបនេះផ្តល់ឱ្យអ្នកនូវពេលវេលា ដើម្បីពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីជម្រើសដែលមាន។
ដើម្បីមានសិទ្ធិទទួលបានការផ្គត់ផ្គង់បណ្តោះអាសន្ន អ្នកត្រូវតែបំពេញតាមតម្រូវការទាំងពីរ៖
1. ការផ្លាស់ប្តូរចំពោះការធានារ៉ាប់រងលើឱសថរបស់អ្នកត្រូវតែជាប្រភេទមួយក្នុងចំណោមប្រភេទដូចខាងក្រោម៖
- ឱសថដែលអ្នកបានប្រើប្រាស់លែងមាននៅក្នុងបញ្ជីថ្នំា (បញ្ជីឱសថ) របស់គម្រោងទៀតហើយ។
- ឱសថដែលអ្នកបានប្រើប្រាស់ឥឡូវនេះត្រូវបានដាក់កំហិតក្នុងវិធីណាមួយ។ (ជំពូកទី 5 ផ្នែកទី 4 នៅក្នុង ភស្តុតាងនៃការធានារ៉ាប់រង (EOC) ពន្យល់ពីការដាក់កំហិត។
2. អ្នកត្រូវតែស្ថិតក្នុងស្ថានភាពមួយក្នុងចំណោមស្ថានភាពខាងក្រោម៖
- សម្រាប់សមាជិកដែលស្ថិតនៅក្នុងគម្រោងកាលពីឆ្នាំមុន ហើយទទួលរងផលប៉ះពាល់ដោយការផ្លាស់ប្តូរការធានារ៉ាប់រងលើឱសថ៖
យើងនឹងធានារ៉ាប់រងការផ្គត់ផ្គង់ឱសថរបស់អ្នកជាបណ្តោះអាសន្ន ក្នុងអំឡុងពេល 90 ថ្ងៃដំបូងនៃឆ្នាំតាមប្រតិទិន។ ការផ្គត់ផ្គង់បណ្តោះអាសន្ននេះនឹងមានរយៈពេលផ្គត់ផ្គង់ជាអតិបរមាចំនួន 30 ថ្ងៃ។ ប្រសិនបើវេជ្ជបញ្ជារបស់អ្នកត្រូវបានសរសេរជាលាយលក្ខណ៍អក្សរឱ្យប្រើឱសថក្នុងរយៈពេលតែពីរបីថ្ងៃ យើងនឹងអនុញ្ញាតឱ្យអ្នកបើកឱសថឡើងវិញបានច្រើនដើម្បីផ្ដល់ឱ្យអ្នកនូវរយៈពេលផ្គត់ផ្គង់ការប្រើឱសថជាអតិបរមាបានចំនួន 30 ថ្ងៃ។ អ្នកត្រូវតែបើកឱសថមានវេជ្ជបញ្ជា នៅឯឱសថស្ថានក្នុងបណ្តាញ។ (ឱសថស្ថានថែទាំរយៈពេលវែងអាចផ្តល់ឱសថក្នុងបរិមាណតិចតួចដើម្បីការពារការសល់ចោល។) - សម្រាប់សមាជិកថ្មីដែលទទួលរងផលប៉ះពាល់ដោយការផ្លាស់ប្តូរការធានារ៉ាប់រងលើឱសថ៖
យើងនឹងធានារ៉ាប់រងការផ្គត់ផ្គង់ឱសថរបស់អ្នកជាបណ្តោះអាសន្ន ក្នុងអំឡុងពេល 90 ថ្ងៃដំបូងនៃឆ្នាំតាមប្រតិទិន។ ការផ្គត់ផ្គង់បណ្តោះអាសន្ននេះនឹងមានរយៈពេលផ្គត់ផ្គង់ជាអតិបរមាចំនួន 30 ថ្ងៃ។ ប្រសិនបើវេជ្ជបញ្ជារបស់អ្នកត្រូវបានសរសេរជាលាយលក្ខណ៍អក្សរឱ្យប្រើឱសថក្នុងរយៈពេលតែពីរបីថ្ងៃ យើងនឹងអនុញ្ញាតឱ្យអ្នកបើកឱសថឡើងវិញបានច្រើនដើម្បីផ្ដល់ឱ្យអ្នកនូវរយៈពេលផ្គត់ផ្គង់ការប្រើឱសថជាអតិបរមាបានចំនួន 30 ថ្ងៃ។ អ្នកត្រូវតែបើកឱសថមានវេជ្ជបញ្ជា នៅឯឱសថស្ថានក្នុងបណ្តាញ។ - សម្រាប់អ្នកដែលជាសមាជិកនៃគម្រោងលើសពី 90 ថ្ងៃ រស់នៅក្នុងមណ្ឌលថែទាំសុខភាពរយៈពេលវែង ហើយត្រូវការការផ្គត់ផ្គង់ភ្លាមៗ៖
យើងនឹងធានារ៉ាប់រងលើការផ្គត់ផ្គង់ឱសថជាក់លាក់មួយដែលមានរយៈពេល 31-ថ្ងៃ ឬតិចជាងនេះ ប្រសិនបើវេជ្ជបញ្ជារបស់អ្នកត្រូវបានសរសេរក្នុងរយៈពេលតែពីរបីថ្ងៃ។ នេះគឺបន្ថែមពីលើស្ថានភាពផ្គត់ផ្គង់បណ្តោះអាសន្នខាងលើ។
ប្រសិនបើអ្នកមិនមានការធានារ៉ាប់រងលើឱសថមានវេជ្ជបញ្ជា (Medicare ផ្នែក D) ទេនោះ សូមពិចារណាថាតើគម្រោងឱសថតាមវេជ្ជបញ្ជារបស់ Medicare ស័ក្ដិសមសម្រាប់អ្នកដែរឬទេ។
ស្វែងយល់បន្ថែមអំពីគោលការណ៍ក្នុងការផ្លាស់ប្តូររបស់ Blue Shield៖
គោលការណ៍ផ្លាស់ប្តូរ ភាសាអង់គ្លេស (326 KB)
គោលការណ៍ផ្លាស់ប្តូរ ភាសាអេស្ប៉ាញ (378 KB)
គោលការណ៍ផ្លាស់ប្តូរ ភាសាអារ៉ាប់ (506 KB)
គោលការណ៍ផ្លាស់ប្តូរ ភាសាអាមេនី (370 KB)
គោលការណ៍ផ្លាស់ប្តូរ ភាសាចិន (សាមញ្ញ) (406 KB)
គោលការណ៍ផ្លាស់ប្តូរ ភាសាចិន (ប្រពៃណី) (340 KB)
គោលការណ៍ផ្លាស់ប្តូរ ភាសាហ្វាស៊ី (391 KB)
គោលការណ៍ផ្លាស់ប្តូរ ភាសាខ្មែរ (353 KB)
គោលការណ៍ផ្លាស់ប្តូរ ភាសាកូរ៉េ (461 KB)
គោលការណ៍ផ្លាស់ប្តូរ ភាសារុស្ស៊ី (518 KB)
គោលការណ៍ផ្លាស់ប្តូរ ភាសាតាហ្កាឡុក (371 KB)
គោលការណ៍ផ្លាស់ប្តូរ ភាសាវៀតណាម (677 KB)
Y0118_23_388A1_C 08172023
H2819_23_388A1_C 08172023
ទំព័រដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/14/2023